Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សុខ ពិសី ផាត់មុខនិងតុបតែងខ្លួនបែបនេះ មើលទៅកាន់​តែ​ដូច​កូន​តុក្កតា​ខ្លាំង​ឡើង

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ស្រី​ដ៏​មាន​ប្រជាប្រិយភាព និង​ឈ្មោះ​បោះ​សម្លេង​យ៉ាង​ខ្លាំង​ពី​សំណា​ក់​ស្រទាប់​យុវវ័យ​ទៅ​លើ​ទឹកដម​សម្លេង​ស្រទន់ ជាមួយនឹង​រូប​សម្រស់​ស្រស់​សោភា កញ្ញា សុខ ពិសី កាន់តែ​ស្រស់​ស្អាត​ជា​ខ្លាំង ក្រោយ​ពី​រូប​នាង​ផ្លាស់​ប្តូរ​ស្ទា​យ​តែងខ្លួន​បែប​ខ្យូ​ត​ៗ​វិញ ហើយ​កាន់តែ​ប្លែក​ទៀត​នោះ គឺ​ស្ទា​យ​នៃ​ការ​លែង​មុខ​របស់​នាង​កាន់តែ​ដូច​កូន​តុក្កតា ។

បើ​ទោះបីជា​មិនសូវ​មាន​បង្ហាញខ្លួន​ទៅ​តាម​កម្មវិធី​នានា​តាម​រយៈ​ការ​ច្រៀង​របស់​ខ្លួន​នា​ពេល​កន្លង​មកនេះ​ក៏​ពិតមែន ក៏​ប៉ុន្តែ សុខ ពិសី បែរជា​លេច​មុខជា​ច្រើន​តាម​រយៈ​ការ​ក្លាយជា​តំណាង Brand Ambassadors ទៅ​លើ​ផលិតផល​ធំ​ៗ​មួយ​ចំនួន​ទៅ​វិញ ហើយ​នាង​ក៏​តែងតែ Live លក់​ផលិតផល​តាម​អន​ឡាញ​ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​ទោះជា​អាយុ​កាន់តែ​ទៅ​មុន​ក៏​ដោយ ក៏​តារាចម្រៀង​ស្រី​រូប​នេះ​នៅ​តែ​មាន​ប្រជាប្រិយភាព​ពី​សំណាក់​មហាជន​ដដែល ហើយ​អ្វី​ដែល​កាន់តែជា​ច​ម្ង​ល់​នោះគឺថា តើ​ពេល​ណា​ស្រី​ស្អាត​ល្អ​មួយ​ដួង​នេះ​សម្រេចចិត្ត​រៀប​ការ​ពេល​ណា​ទៅ? ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9584831