ប៉ូលិសកំពុងស៊ើបអង្កេតរកមូលហេតុនៃអគ្គិភ័យដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្នុងស្រុក Thon Buri នៃទីក្រុងបាងកកកាលពីយប់ថ្ងៃពុធ ដោយបានបំផ្លាញផ្ទះចំនួន ៨១ ខ្នង។ មកទល់ពេលនេះនៅមិនទាន់មានសេចក្តីរាយការណ៍អំពីការរងរបួសនិងការស្លាប់នៅឡើយទេ។
នៅថ្ងៃព្រហស្បតិ៍ស្មៀនក្រុង pattaya លោកស្រី Silapasuai Rawisaengsun បានណែនាំដល់ការិយាល័យស្រុក Thon Buri ឱ្យចុះជួយជនរងគ្រោះនិងធ្វើការយ៉ាងស្អិតរមួតជាមួយភ្នាក់ងារដែលពាក់ព័ន្ធដើម្បីផ្តល់ជំនួយដល់ពួកគេ។ លោកស្រី Silapasuai និងស្មៀនរងទីក្រុង Pitchaya Nakwatchara បានទៅសួរសុខទុក្ខជនរងគ្រោះដោយអគ្គិភ័យនៅវត្ត Santithammaram ស្រុក Thon Buri កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។ អគ្គិភ័យបានឆាបឆេះនៅភូមិ Soi Taksin ២៣ នៅយប់ថ្ងៃពុធ។
ការស្ទង់មតិដំបូងបានរកឃើញថា មានផ្ទះសរុបចំនួន ៨១ខ្នង បានរងផលប៉ះពាល់ ដែលក្នុងនោះមាន ៧២ខ្នងបានឆេះស្ទើរតែទាំងស្រុង និងផ្ទះចំនួន ៩ខ្នង ឯទៀតគ្រាន់តែខូចខាតផ្នែកខ្លះប៉ុណ្ណោះ ហើយមូលហេតុនៃអគ្គិភ័យនៅមិនទាន់រកឃើញនៅឡើយទេ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ bangkok post