ការហាត់ប្រាណវាជារឿងមួយដែលសំខាន់ណាស់មិនត្រឹមតែធ្វើឲ្យមានសុខភាពល្អ រាងកាយមាំមួនប៉ុណ្ណោះទេថែមទាំងអាចបានរាងដែលខ្លួនឯងប្រាថ្នាទៀតផង។ខាងក្រោមនេះគឺជាក្បាច់ហាត់ប្រាណមួយចំនួនសម្រាប់អ្នកដែលចង់បានគូទស្អាត៖
១. ឈរឲ្យត្រង់ខ្លួនដៃកាន់ជាមួយនឹងដែកលើកទម្ងន់រួចហើយអោនចុះឡើងៗ ៤៥ ដឺក្រេ ធ្វើយ៉ាងណាដងខ្លួននិងជើងត្រូវរក្សាឲ្យត្រង់។
២. ធ្វើចលនាជើងដោយប្រើខ្សែទាញដោយក្រាបទៅលើឥដ្ឋដូចក្នុងរូបរួចធ្វើចលនាជើងដោយទាញចុះឡើងៗ។
៣. ដេកក្រាបទៅលើឥដ្ឋរួចបញ្ឈរជង្គង់ហើយបង្ហើបដងខ្លួនឡើងដោយយកចុងជើងនិងស្មាទ្រទម្ងន់ខ្លួន។
៤. ធ្វើចលនាដងខ្លួនជាមួយនឹងបាល់កាយវិការនេះស្រដៀងនឹងកាយវិការមុនដែរគ្រាន់តែអ្នកប្រើបាល់ដើម្បីទ្រទម្ងន់ជើងនិងដងខ្លួនរបស់អ្នក។
៥. ក្រាបខ្លួនចុះដោយទ្រខ្លួនជាមួយជង្គង់និងដៃរួចហើយធ្វើចលនាដោយលើកជើងទៅម្ខាងឲ្យត្រង់ធ្វើបែបនេះដោយលើកជើងទៅមកៗ។
៦. ផ្កាប់ខ្លួនដោយប្រើដៃមួយជំហរនិងចុងជើងទប់ខ្លួនរួចហើយលើកជើងបោះឡើងទៅលើ។ ធ្វើបែបនេះដោយដូរជើងចុះឡើងៗ។
៧. ក្បាច់នេះដំបូងអ្នកត្រូវឈរឲ្យត្រង់ខ្លួនដៃកាន់ដុំដែកលើកទម្ងន់រួចហើយធ្វើចលនាដោយបន្ទន់ជង្គង់ត្រឹមពាក់កណ្តាល ដៃនិងដងខ្លួនត្រូវត្រង់ជានិច្ច។
៨. រករបស់មួយសម្រាប់ទប់ទម្ងន់ខ្លួនដោយច្រត់ដៃទាំងពីរទៅក្រោយរួចហើយធ្វើចលនាអង្គុយចុះឡើងតែកុំឲ្យដល់ដីឲ្យសោះ។
៩. ផ្កាប់ខ្លួនទៅឥដ្ឋដៃម្ខាងប្រើកែងដៃទប់ខ្លួននិងដៃម្ខាងប្រើបាតដៃទប់រួចហើយធ្វើចលនាលើកជើងបោះទៅក្រោយចុះឡើង។ ធ្វើបែបនេះដោយដូរជើងទៅមក៕ ប្រែសម្រួល៖ ឡាវែនដឺរ