Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថ្ងៃព្រហស្បតិ៍នេះថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៣នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ

នៅថ្ងៃព្រហស្បតិ៍នេះរដ្ឋាភិបាលថៃបានរាយការណ៍ថា ប្រទេសថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ១៩ចំនួន ​បីនាក់ ​ដែលជាជនជាតិថៃ​ត្រឡប់មកពីប្រទេសសិង្ហបុរី និងប្រទេសឥណ្ឌា ​ធ្វើឱ្យអ្នកឆ្លងជំងឺសរុបក្នុងប្រទេស​កើនឡើងដល់ ៣ ៣៥៩នាក់។

មជ្ឈមណ្ឌលគ្រប់គ្រងស្ថាន​ភាពមេរោគកូវីដ១៩ បានរាយការណ៍ថា អ្នកជំងឺដែលវិលត្រឡប់មកពីប្រទេសសិង្ហបូរី គឺជាកម្មករសំណង់ម្នាក់មានអាយុ ៥៣ឆ្នាំ បានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃអង្គារ​។

​អ្នកឆ្លងជំងឺថ្មីពីរនាក់ទៀត គឺជាជនជាតិថៃត្រឡប់មកពីប្រទេសឥណ្ឌា​ មានអាយុ ៣០ឆ្នាំ​ ​និងបានមកដល់ប្រទេសថៃកាលពីថ្ងៃសៅរ៍ ហើយត្រូវបាន​ដាក់ឱ្យនៅដាច់ដោយឡែកក្នុងទីក្រុងបាងកក ព្រមទាំងបានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃអង្គារ។

ក្នុងចំណោមប្រជាជនមកពីប្រទេសឥណ្ឌាទាំង ៣ ២៨៦នាក់ ​មាន ៦.៤% បានឆ្លងមេរោគកូវីដ១៩ ។ ចំណែកអត្រាឆ្លងក្នុងចំណោមអ្នកដែលមកពីប្រទេសសិង្ហបុរី​ទាំង ១ ៩៤៣នាក់ វិញគឺមាន​១.៩%ដែលបានឆ្លងជំងឺ។  បច្ចុប្បន្នប្រទេសថៃមានអ្នកឆ្លងជំងឺសរុបចំនួន ៣ ១៦៩នាក់ បានជាសះស្បើយចំនួន៩៤%  ​និងបន្សល់ទុកអ្នកជំងឺចំនួន ១៣២នាក់ កំពុងសម្រាកព្យាបាល​ក្នុងមន្ទីរពេទ្យ រីឯអ្នកស្លាប់នៅរក្សាចំនួន​ ៥៨នាក់ដដែល។

នៅទូទាំងពិភពលោក​មានអ្នកឆ្លងមេរោគកូវីដ១៩ ​ចំនួន ២០.៨១លាននាក់ និងមាន​អ្នកស្លាប់​សរុបចំនួន ៧៤៧ ២៥៨នាក់។ សហរដ្ឋអាមេរិកមាន​អ្នកឆ្លងច្រើនជាងគេគឺ ៥.៣៦លាននាក់ ​និងមានអ្នកស្លាប់ច្រើនបំផុតគឺ ១៦៩ ១៣១នាក់​។ ប្រទេសប្រេស៊ីលជាប់ចំណាត់ថ្នាក់ទី ២ ដែលមានអ្នកឆ្លងជំងឺចំនួន ៣.១៧លាននាក់ ​និងមានអ្នកស្លាប់ចំនួន ១០៤ ២៦៣នាក់។ ​ប្រទេសឥណ្ឌាជាប់ចំណាត់ថ្នាក់​ទី ៣ ដែលមានអ្នកឆ្លងជំងឺសរុបចំនួន ២.៣៩លាននាក់ ​និងមានអ្នកស្លាប់សរុបចំនួន ៩៥០នាក់។ គួរបញ្ជាក់ផងដែរថា ប្រទេសថៃជាប់ចំណាត់ថ្នាក់ទី ១១៤ ក្នុងចំណោមប្រទេសដែលឆ្លងមេរោគកូវីដ១៩នៅទូទាំងពិភពលោក៕  

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖​ bagkok post

from: https://tnaot.com/km/m/detail/article/9584732