Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តំបន់សំខាន់មួយចំនួន ក្នុងខេត្តមណ្ឌលគិរី គ្រោងធ្វើការអភិវឌ្ឍ

លោក​ ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានជំរុញឱ្យអាជ្ញាធរខេត្តមណ្ឌលគិរី និងអ្នក​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​អនុវត្ត​អោយ​បាន​ខ្ជាប់ខ្ជួន នូវ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​ទប់ស្កាត់​ ការ​​ទន្ទ្រាន​ដី​រដ្ឋ ដី​ព្រៃ ដី​កម្មសិទ្ធិឯកជន និង​ការ​ជួយ​សម្រួល​ ដល់​ការ​ចុះបញ្ជី​រមណី​ដ្ឋា​ន​ទេសចរណ៍​សំខាន់​ៗ ឱ្យ​បាន​ច្បាស់លាស់ ដើម្បីអភិរក្សនិងអភិរក្សតំបន់សំខាន់ ដែលនឹងក្លាយជាអេកូទេសចរណ៍។

ជុំវិញរឿងនេះ លោករដ្ឋមន្ត្រី ក៏បានជំរុញឱ្យមានការរក្សា​ទុកតំបន់​អាទិភាព​សំខាន់​ៗ​ ​សម្រាប់​ការ​អភិវឌ្ឍ រួម​មាន​៖ របៀង​អេកូ​ទេសចរណ៍ និង ទេសចរណ៍ធម្មជាតិ​នៃ​ដែនជម្រកសត្វព្រៃ​ទាំង​៥​របៀង​អេកូ​ទេស​ចរណ៍វប្បធម៌ និង អេកូ​ទេសចរណ៍ ប៊ូ​ស្រា -​ដាក់​ដាំ ក្រុង​សែន​មនោ​រម្យ តំបន់​ស្រុក​អូរ​រាំង តំបន់​ប្រជុំជន​នៃ​ស្រុក​កោះ​ញែក និង តំបន់​ទេសចរណ៍​សមា​ហរ​ណ​តាម​ច្រកព្រំដែនផងដែរ។

លោកថោង ខុនថ្លែងថា តំបន់ទាំងអស់នេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើន សម្រាប់យើងទាំងអស់គ្នា។ វាមិនត្រឹមតែមានធនធានធម្មជាតិសម្រាប់ជីវិតមនុស្សសត្វតែប៉ុណ្ណឹងទេ ប៉ុន្តែវានឹងអាចក្លាយជារម្យណីដ្ឋានដ៏ស្រស់ស្អាត សម្រាប់ប្រទេសកម្ពុជាថែមទៀត៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9584130