Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពេលចប់រដូវកាលកូវីត ចង់ទៅលេងសមុទ្រតែមិនដឹងត្រូវទៅណាមែនអត់?

ថ្ងៃនេះយេីងចង់ណែនាំអ្នកទាំងអស់គ្នាទៅស្គាល់កន្លែងមួយដែលនៅមិនឆ្ងាយពីយេីងប៉ុន្មាននោះទេ។ ទីនេះមានសមុទ្រស្អាតៗ ដែលឆក់យកបេះដូងអ្នកទេសចរណ៍ពីគ្រប់ទីកន្លែងលេីពិភពលោក។ 

នូសា​ ពឺនីដា​ (Nusa Penida) គឺជាកោះ​មួយ​ដែលនៅប៉ែក​អាគ្នេយ៍​របស់កោះ​បាលី​ ប្រទេស​ឥណ្ឌូណេស៊ី​។ ភាគច្រេីនអ្នកដែលធ្វេីដំណេីរទៅលេងកោះបាលីតែងតែទៅលេងថតរូបនៅទីនេះដោយខានមិនបានព្រោះទេសភាពទឹកសមុទ្រគឺមានពណ៌ផ្ទៃមេឃ ថ្លាឈ្វេងតែម្តង។ អ្នកដែលទៅ​លេង​កោះ​បាលី​ តែមិនបាន​ទៅ​ឃេីញ​ទេសភាពដ៏ស្អាត​ទាំង​នេះ​ គឺពិត​ជា​គួរ​អោយស្ដាយណាស់។ 

😍😍😍

ដេីម្បីទៅដល់កោះ​នេះ​ អ្នក​ទាំង​អស់គ្នា​ត្រូវ​ជិះ​កាប៉ាល់លឿន​ដែលមាន​បំរេី​សេវាកម្ម​រៀង​រាល់​ថ្ងៃ​ពី​កំពង់ផែ​កោះបាលី​។

អ្នកទាំងអស់គ្នាក៏អាចស្នាក់នៅលេីកោះនេះបានដែរ រឺក៏អាចត្រលប់មកកោះបាលីពេលល្ងាចវិញក៏បានដែរ។ 

រូបភាពដោយ៖ I lost Around – អ្នកសរសេរប្លុកដំណេីរកំសាន្តជុំវិញពិភពលោក

Like ផេកហ្វេសបុក : I Lost Around – អ្នកដំណើរក្រៅម៉ោង

Follow me on IG: Ilostaround_

from: https://tnaot.com/km/m/detail/article/9332250