Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចាប់បញ្ជូនបុរសម្នាក់ទៅតុលាការ ដើម្បីចាត់វិធានការលើសំណុំរឿង ផ្ទុកគ្រឿងញឿនជាច្រើននៅក្នុងផ្ទះ

ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ បានចេញដីកាឃាត់ខ្លួនបុរសម្នាក់ ខណៈពេលសមត្ថកិច្ច​ចុះឆែកឆេរ រកឃើញគ្រឿងញៀនជាច្រើនកញ្ចប់ ទុកនៅក្នុងផ្ទះ។

បុរសម្នាក់នេះ ត្រូវបានចាប់ខ្លួននៅ​ក្នុងផ្ទះ ​កាលពីវេលា​ម៉ោង​ប្រមាណ​​៣​រសៀល ​ ​ថ្ងៃ​ទី​១១ សីហា ឆ្នាំ​២០២០ ស្ថិត​ក្នុងភូមិ​ស្ទឹងតូច សង្កាត់​រលាប ក្រុង​ពោធិ៍សាត់។

ប្រភពពីសមត្ថកិច្ច​បានឲ្យ​ដឹង​ថា មុនឈានដល់ការចាប់ខ្លួន បុរសខាងលើនេះ សមត្ថកិច្ចបាន​ចុះស្រាវជ្រាវលើមានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ ដែលកំពុង​សម្ងំ​នៅ​ក្នុងផ្ទះ ក្រោយពីបានចុះស្រាវជ្រាវរួចមក កម្លាំង​នគរបាល​ក្រុង​ពោធិ៍សាត់ ក៏បាន​សុំគោលការណ៍ពីព្រះរាជអាជ្ញាធរ ចុះទៅឃាត់ខ្លួនជនសង្ស័យ រួចក៏បានរកឃើញវត្ថុតាងគ្រឿងញៀនជាច្រើនកញ្ចប់ផងដែរ។

ក្រោយការសាកសួរ នៅព្រឹកថ្ងៃ១៣ សីហានេះ សមត្ថកិច្ចបានសម្រេចបញ្ជូនខ្លួនជនសង្ស័យ ឈ្មោះ ឆុ​ន សុភា​រី ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ក្នុងភូមិ សង្កាត់​ខាងលើរួមទាំងវត្ថុតាងទៅតុលាការដើម្បីចាត់វិធានការតាមច្បាប់៕ ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9583973