អ្នកកើតឆ្នាំជូត ឆ្លូវ មមី រកា ក្នុងថ្ងៃនេះចំពោះរឿងស្នេហាងាយកើតបញ្ហាចម្រូងចម្រាសណាស់គប្បីប្រយ័ត្នប្រយែង
តាមក្បួនហោរាសាស្ត្រ ថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ឆ្នាំមមី ឆុងជាមួយជូត។
សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖
ឆ្នាំជូត
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះទោះធ្វើអ្វីក៏ដោយលោកអ្នកមិនអាចប្រមាថបានទេពីព្រោះថាផលអាក្រក់នោះងាយកើតផងដែរ។
ជំនួញ ៖ លោកអ្នកកុំគប្បីមានការទុក្ខព្រួយច្រើនពេកព្រោះបើផលចំណូលតានតឹងពិតមែនតែលោកអ្នកក៏មានភាពសុខដុមផងដែរ។ការធ្វើដំណើរទៅទិសនិរតីពុំសូវផ្តល់ផលល្អទេពិសេសមានក្រុមមនុស្សតាមព្យាបាទយាយីច្រើនផង។
ស្នេហា ៖ កំលោះក្រមុំងាយកើតបញ្ហាចម្រូងចម្រាសណាស់គប្បីប្រយ័ត្នប្រយែងពាក្យសម្តីចរចាទៅរកគ្នាបន្តិចទើបពុំមានបញ្ហាមិនល្អចោទឡើង ។
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។
ការងារ ៖ ការប្រកបការងារនៅថ្ងៃនេះលោកអ្នកតោងតែប្រយ័ត្នប្រយែងផងដែរពិសេសកិច្ចការសំខាន់ងាយប្រែប្រួលពីល្អមកអាក្រក់បានគ្រប់ពេលវេលាផង។
ជំនួញ ៖ លោកអ្នកចង់ជួញផ្លូវឆ្ងាយមិនថាផ្លូវទឹក,ផ្លូវអាកាសឬផ្លូវគោកក្តីតែងអាចរកផលកម្រៃចូលផ្ទះវិញគ្រាន់បើតែយ៉ាងណាលោកអ្នកឱ្យប្រយ័ត្នជួបគ្រោះចាញ់បោកគេផងដែរព្រោះភាពស៊យនៅអុកឡុកយាយីនៅឡើយទេ។ការធ្វើដំណើរឆ្ងាយជិតមានតែក្រុមមនុស្សជួយជ្រោមជ្រែងនិងស្វាគមន៍រាក់ទាក់ជានិច្ច។
ស្នេហា ៖ កំលោះក្រមុំបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយជាឱកាសល្អក្នុងការរៀបចំផ្សំផ្គុំគ្រួសារបំផុត។
ឆ្នាំខាល
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះហេតុនេះបើមានបញ្ហាអ្វីគប្បីត្រៀមទប់ទល់ឱ្យបានល្អទើបមិនមានបញ្ហាអាក្រក់ណាមួយយាយីកើត។
ជំនួញ ៖ ថ្ងៃនេះទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់ជាទីកក់ក្តៅនិងមានភាពសុខដុមប្រពៃ។ការរស់នៅត្រូវចេះមានចិត្តសន្តោសនិងបើកចិត្តទូលាយជាងនេះទើបប្រសើរ។
ស្នេហា ៖ ប្រុសស្រីមានដំណើរថយក្រោយហើយងាយមានជម្លោះវិវាទដូចនេះគួរកាត់បន្ថយភាពប្រចែប្រច័ណ្ឌឬរឹងមានះទើបប្រសើរ។
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះបើទោះបីលោកអ្នកធ្វើអ្វីឃើញថាតែងមានភាពល្អប្រសើរហើយក្រុមមនុស្សតែងខ្លាចញញើតនិងខ្លះត្រូវចាញ់ប្រៀបថែមទៀត ។
ជំនួញ ៖ ការទិញចូលលក់ចេញគ្រាន់បើ ឯផលកម្រៃទៀតសោតគ្រាន់ជាទីកក់ក្តៅ។ការធ្វើដំណើរទីជិតឆ្ងាយមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់ជានិច្ច។
ស្នេហា ៖ កំលោះក្រមុំបើលោកអ្នកចង់ផ្សំគ្រួសារឬចង់ចូលស្តីដណ្តឹងឃើញថាតែងជាពេលាវេលាល្អប្រពៃមួយផង។
ឆ្នាំរោង
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះធ្វើឱ្យលេចរឿងរាវបន្តិចបន្តួចចូលយាយីនាំឱ្យកើតការតប់ប្រម៉ល់ផ្លូវចិត្តផងដែរ។
ជំនួញ ៖ បើលោកអ្នកមានបើករបររយៈពេលខ្លីៗតែងអាចរកផលកម្រៃគ្រាន់បើផងដែរហើយបើរកស៊ីធំដុំពុំសូវកាក់កបប៉ុន្មានទេពិសេសឱ្យប្រយ័ត្នជួបគ្រោះចាញ់បោកគេថែមទៀត។ការធ្វើដំណើរទីជិតឆ្ងាយលោកអ្នកគប្បីត្រួតពិនិត្យយានយន្តឱ្យបានល្អព្រោះងាយខូចនិងបាក់បែកណាស់។
ស្នេហា ៖ កំលោះក្រមុំមានការចាប់កំហុសនិងប្រឆាំងគ្នាច្រើនហើយបើលោកអ្នកមិនកាត់បន្ថយភាពជម្លោះវិវាទទេប្រយ័ត្នឈានដល់ការបែកបាក់។
ឆ្នាំម្សាញ់
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយមិនផ្តល់ផលល្អក្នុងការសម្រេចចិត្តរឿងអ្វីមួយឡើយ។
ជំនួញ ៖ លោកអ្នកតោងមានការរវាសរវៃញាប់ដៃញាប់ជើងទើបហុចផ្លែផ្កាគួរជាទីពេញចិត្តមកវិញ។ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នបញ្ហាក្រុមមនុស្សបង្កបញ្ហាមិនល្អណាមួយកើតឡើង។
ស្នេហា ៖ កំលោះក្រមុំកុំគប្បីចង់ទុំមុនស្រគាលប្រយ័ត្នកើតរឿងធំនាគ្រាខាងមុខហើយត្រូវមកដេកសោកស្តាយក្រោយ។
ឆ្នាំមមី
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះការបំពេញកិច្ចការងារបើលោកអ្នកជាមន្ត្រីរាជការឬក្រុមហ៊ុនឯកជនចូរប្រយ័ត្នក្រុមមនុស្សបាបមិត្តបង្កការថ្នាំងថ្នាក់និងទម្លាក់កំហុសទុកឱ្យដោយប្រការណាមួយ។
ជំនួញ ៖ ចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេនិងគ្រោះបាត់របស់ដោយប្រការណាមួយ។ការធ្វើដំណើរឆ្ងាយជិតជួបភាពប្រទាំងប្រទើសនិងបញ្ហាយាយីច្រើនផង។
ស្នេហា ៖ ប្រុសស្រីកើតមានការថ្នាំងថ្នាក់និងចាប់កំហុសគ្នាច្រើនដូចនេះត្រូវចេះបំបាត់អារម្មណ៍ឆេវឆាវចេញពីខ្លួនខ្លះទើបប្រសើរហោង។
ឆ្នាំមមែ
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកប្រកបកិច្ចការអ្វីមួយតែងរាំងស្ទះនិងជួបបញ្ហាចំពោះមុខច្រើន។
ជំនួញ ៖ ការរកផលកម្រៃមិនសូវមានស្ថានភាពតានតឹងប៉ុន្មានទេតែចូរប្រយ័ត្នគ្រោះបាត់បង់របស់ដោយប្រការណាមួយ។ការធ្វើដំណើរជិតឆ្ងាយពុំសូវល្អប៉ុន្មានទេគួរបន្ថៃមការប្រុងប្រយ័ត្នពីបញ្ហាចរាចរបន្តិចទើបប្រសើរ។
ស្នេហា ៖ ប្រុសស្រីបើជាគូស្នេហ៍ទើបស្គាល់គ្នាងាយបាត់បង់ទៅវិញនិងមានភាពចិត្តរារែកច្រើន។
ឆ្នាំវក
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកមានជោគសិរីល្អ ហើយធ្វើអ្វីក៏តែងសម្រេចជោគជ័យត្រឡប់មកវិញផង។ការរស់នៅមានភាពសុខដុមនិងក្រុមមនុស្សតែងជួយយកអាសារច្រើន។
ជំនួញ ៖ លោកអ្នកកើតឆ្នាំវកក្នុងថ្ងៃនេះដែរបើទោះបីលោកអ្នកប្រកបជំនួញអ្វីគប្បីសម្រុកពេញទីបានហើយព្រោះថាផលល្អៗតែងឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅ។
ស្នេហា ៖ កំលោះក្រមុំវិញមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃណាស់ផង។
ឆ្នាំរកា
រាសីល្អជាមធ្យម។
ការងារ ៖ ក្នុងពេលនេះដំណើរជីវិតរបស់លោកអ្នកមានជោគមានជ័យល្អ ហើយបើលោកអ្នកចង់ធ្វើអ្វីមួយគួររួសរាន់ព្រោះផ្លែផ្កាល្អៗកំពុងហុចឱ្យនៅឡើយ។ទាំងស្ត្រីបុរសក្នុងពេលនេះដែរលោកអ្នកពុំសូវមានចិត្តក្នុងការបំពេញការងារឡើយ ដូច្នេះត្រូវតែប្រមូលអារម្មណ៍ខិតខំបន្តទៅទៀតដើម្បីចៀសវាងការធ្លាក់ទឹកដោយមិនដឹងខ្លួន។
ជំនួញ ៖ មានការចំណាយច្រើនអនេកធ្វើឱ្យទទួលអម្រែកយ៉ាងធ្ងន់ជាងមុន។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការពិបាកក្នុងការចុះសម្រុង និងតាមចាប់កំហុសគ្នាច្រើន។
ឆ្នាំច
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះឃើញថាផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារតូចធំពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីកក់ក្តៅផង។
ជំនួញ ៖ ទោះលោកអ្នកជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់បើនិងកំពុងកើតវាលកាលកុម្ពត្រជាក់ត្រជុំណាស់ដែរ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
ស្នេហា ៖ ស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃណាស់។
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងសំខាន់ឬកិច្ចការធំដុំណាមួយពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីពេញចិត្តមួយចំនួនត្រឡប់មកវិញ។
ជំនួញ ៖ មិនថាការចេញធ្វើជំនួញតាមផ្លូវទឹកផ្លូវអាកាសឬផ្លូវគោកក្តីការរកផលចំណូលមានចូលមួយៗគ្រាន់បន្សើមបំពង់កអញ្ចឹងដែរ។ចំណែកបញ្ហាសុខភាពបើលោកអ្នកត្រូវដេកមន្ទីរពេទ្យអាចត្រូវជាសះហើយខ្លះត្រូវចេញពីមន្ទីរពេទ្យទៀតផង។
ស្នេហា ៖ កំលោះក្រមុំបើចង់ទំនាក់ទំនងស្នេហាថ្មីថ្មោងដោយមានការចូលនិយាយតែងជោគជ័យដូចគាប់បំណង៕ ប្រភព៖ Cen