Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ម៉ាស៊ីនផ្ដេក? តើអ្វីទៅជា Boxer Engine?

យើងច្បាស់ជាធ្លាប់ស្គាល់រួចមកហើយនូវម៉ាស៊ីនដែលតម្រៀបគ្នាជាទំរង់ក្នុងជួរតែមួយ (Inline Engine) ទំរង់ជាអក្សរ V (V-Shape Engine) នឹងទំរង់ជាអក្សរ W (W-Shape Engine)។

ថ្ងៃនេះខ្ញុំសូមបង្ហាញនូវទំរង់ម៉ាស៊ីនមួយទៀតដែលបច្ចុប្បន្នមានតែប្រទេសជប៉ុន នឹងប្រទេសអាល្លឺម៉ង់ប៉ុណ្ណោះដែលផលិតវា នោះគឺ Boxer Engine យើងក៏អាចហៅវាថាជា Flat-Engine ឬ Contra Engine បានដូចគ្នា។

ហេតុអ្វីបានជាគេហៅវាថា Boxer Engine ឬ Flat-Engine?

ពីព្រោះនៅក្នុងទំរង់នេះស៊ីឡាំងត្រូវបានតម្រៀបផ្ដេក 180 ដឺក្រេទើបគេហៅវាថា Flat-Engine ហើយចលនារបស់ស៊ីឡាំងឡើងចុះបណ្ដាក់គ្នាជាទំរង់ផ្ដេកដូចទៅនឹងចលនានៃការប្រដាល់ផងដែរ ទើបវាមានឈ្មោះជា Boxer Engine។

ទំរង់ម៉ាស៊ីនបែបនេះធ្វើអោយមានតុល្យភាពនៃកំលាំងដែលបង្កើតដោយស៊ីឡាំង មានន័យថាវាកាត់បន្ថយភាពញ័ររបស់ម៉ាស៊ីន នឹងមួយវិញទៀតគឺវាមានស៊ីឡាំងផ្ដេក អិញ្ចឹងទំរង់ម៉ាស៊ីនក៏ទាបទៅក្រោមដែរដូចនេះវាធ្វើអោយ Center of Gravity (CG) ក៏នៅទាបដែរ លក្ខណៈមួយនេះធ្វើអោយរថយន្តងាយនឹងគ្រប់គ្រងក្នុងការបត់បែន កាត់បន្ថយកំលាំងចាកផ្ចិត (កំលាំងដែលធ្វើអោយរថយន្តក្រឡាប់) នឹងបង្កើនកំលាំងកកិត (Traction) ក្រៅពីនេះវាក៏បានបង្កើនទីធ្លាពីខាងលើម៉ាស៊ីនអោយធំជាងមុនដែលធ្វើអោយវាមានកន្លែងគ្រប់គ្រាន់អាចបំពាក់ Air Intake នៅពីខាងលើម៉ាស៊ីនបានដែលនេះជាទីតាំងដ៏ល្អផងដែរ។

ចំនុចអាក្រក់នោះគឺវាត្រូវការគ្រឿងបង្គុំច្រើនហើយមានភាពស្មុគស្មាញ ចំនាយទៅលើការផលិតថ្លៃ ទទឹងម៉ាស៊ីនវែងដែលធ្វើអោយបាត់បង់គម្លាតសម្រាប់គ្រឿង Suspension ដូចនេះវាកាន់តែស្មុគស្មាញ នឹងនៅពេលជុំរបស់ម៉ាស៊ីនឡើងខ្ពស់វាបង្កើតនូវរំញ័រមួយបែបទៀតដែលគេហៅថា Rocking Couple។

តែទោះជាយ៉ាងណាចំនុចល្អរបស់ម៉ាស៊ីននេះនៅតែសំខាន់ជាង ទើបធ្វើអោយវាមានជីវិតនៅលើរថយន្តនាពេលបច្ចុប្បន្ននេះ។ សម្រាប់សម្លេងដែលបញ្ចេញពីម៉ាស៊ីននេះមានសម្លេងលាន់ខ្លាំងចេញពីបំពង់ស៊ីម៉ាំងរបស់វាតែម្ដងវាផ្ដល់សម្លេង unique មួយដែលម៉ាស៊ីនទំរង់ផ្សេងពិបាកនឹងធ្វើដូច។

បច្ចុប្បន្នក្រុមហ៊ុនជប៉ុនដែលផលិតម៉ាស៊ីន Boxer Engine នេះគឺ Subaru នឹងក្រុមហ៊ុនអាល្លឺម៉ង់ដែលផលិតវានោះគឺ Porsche។ ដែលយើងឃើញនៅលើ Subaru គ្រប់ម៉ូឌែលក៏ដូចជា Porsche 911 ជាដើម។

facebook.com/TayAutoCambodia

from: https://tnaot.com/km/m/detail/article/9330655