កាលពីថ្ងៃសុក្ររដ្ឋធានីរបស់ប្រទេសឥណ្ឌូនេស៊ីបានបើកវិហារអ៊ីស្លាមជាលើកដំបូងក្នុងរយៈពេលជិតបីខែមកនេះ ដោយសារការបន្ធូរបន្ថយច្បាប់រឹតបន្តឹង បើទោះបីជាមានអ្នកឆ្លងមេរោគកូវីដ-១៩នៅក្នុងប្រទេសនេះភាគច្រើនជាអ្នកកាន់សាសនាឥស្លាមក៏ដោយ។
ព្រះវិហារនិងកន្លែងគោរពបូជាផ្សេងទៀតបានបើកដំណើរការឡើងវិញបន្ទាប់ពីអភិបាលក្រុង Jakarta បានប្រកាសបន្ធូរបន្ថយការរឹតបន្តឹង។ ខណៈពេលដែលមានការបន្ធូរបន្ថយនេះ គេឃើញមានភោជនីយដ្ឋាន ផ្សារទំនើប និងកន្លែងទាក់ទាញភ្ញៀវទេសចរមួយចំនួនក៏គ្រោងនឹងចាប់ផ្តើមដំណើរការវិញផងដែរនៅសប្តាហ៍ខាងមុខនេះ។ លោក Mohamad Fathi បាននិយាយថាគាត់មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងនៅពេលបានទទួលដំណឹងនេះបន្ទាប់ពីការអធិស្ឋានដ៏ធំត្រូវបានហាមឃាត់នៅពាក់កណ្តាលខែមីនា។ លោកឪពុកវ័យ ៣៥ ឆ្នាំម្នាក់ដែលរស់នៅភាគខាងត្បូងទីក្រុង Jakarta បាននិយាយថា គាត់ពិតជារំភើបយ៉ាងខ្លាំងនៅពេលគេអនុញ្ញាតឱ្យចូលរួមការអធិស្ឋាននៅថ្ងៃសុក្រនេះ។
អ្នកដែលមកព្រះវិហារអ៊ីស្លាមត្រូវយកកន្ទេលសម្រាប់សូត្រធម៌មកដោយខ្លួនឯង និងគោរពតាមគោលការណ៍រក្សាគម្លាតនិងអនាម័យដូចជាការត្រួតពិនិត្យសីតុណ្ហភាព និងលាងដៃនៅមាត់ទ្វារជាដើម។ តាមប្រភពអ្នកទៅព្រះវិហារបានឱ្យដឹងថា ពួកគេមិនមានការព្រួយបារម្ភខ្លាំងពេកទេបើទោះបីជាមានមនុស្សច្រើននៅទីនោះក៏ដោយ ព្រោះថាពួកគេបានអនុវត្តយ៉ាងតឹងរឹងនូវច្បាប់រក្សាអនាម័យដូចជា ពាក់ម៉ាស់ លាងដៃញឹកញាប់ និងជៀសវាងការយកដៃប៉ះមុខ។ គ្រាន់តែធ្វើតាមគោលការណ៍រក្សាសុខភាពឱ្យបានត្រឹមត្រូវហើយព្រះនឹងសព្វព្រះរាជហឫទ័យ នោះពួកយើងនឹងមិនមានបញ្ហាអ្វីឡើយ ។ ប្រទេសឥណ្ឌូនេស៊ីបានបញ្ជាក់ថាមានអ្នកឆ្លងមេរោគកូវីដ-១៩សរុបនៅក្នុងប្រទេសមានចំនួន ២៩០០០នាក់ និងមានអ្នកស្លាប់ ១៧៧០នាក់។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post