Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឆ្លងវីរុសកូវីដ១៩ ចំនួន ៤នាក់ និងជាសះស្បើយ ៣នាក់បន្ថែមទៀត

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ កម្ពុជាមានករណីឆ្លងថ្មីចំនួន ៤នាក់ និងជាសះស្បើយ ៣នាក់បន្ថែមទៀត។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។

តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកឆ្លងចំនួន ៤នាក់ ជាបុរសជនជាតិខ្មែរ មានអាស័យដ្ឋានរស់នៅក្នុងខេត្តសៀមរាប បាត់ដំបង ត្បូងឃ្មុំ និងរាជធានីភ្នំពេញ។

ចំណែកអ្នកជាសះស្បើយចំនួន ៣នាក់ជាជនជាតិខ្មែរ មានអាស័យដ្ឋានរស់នៅក្នុងខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។ ក្នុងនោះ ២នាក់ជាអ្នកដំណើរមកពីប្រទេសរុស្សី និង១នាក់ទៀត ជាក្រុមមួកខៀវអង្គការសហប្រជាជាតិរបស់កម្ពុជា។

បច្ចុប្បន្ន អ្នកជំងឺកូវីដ១៩ នៅកម្ពុជាមានចំនួន ៤៩នាក់ កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ មន្ទីរពេទ្យបង្អែកខេត្តត្បូងឃ្មុំ និងមន្ទីរពេទ្យបង្អែកមួយក្នុងរាជធានីភ្នំពេញ។

គិតមកដល់ពេលនេះ ស្ថានភាពកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាសរុបចំនួន ២៧២នាក់ មានស្រ្តីចំនួន ៥៣នាក់ និងបុរស ២១៩នាក់ (គិតទាំងរលកទី១ និងរលកទី២ នៃករណីឆ្លងវីរុសកូវីដ១៩ នៅកម្ពុជា)។ ដោយឡែក កម្ពុជាបានព្យាបាលជាសះស្បើយទាំងស្រុងបានចំនួន ២២៣នាក់ ដែលមានស្រី ៤៦នាក់ និងប្រុស ១៧៧នាក់ ស្មើនឹង៨១,៩៩% នៃចំនួនសរុប៕

from: https://tnaot.com/km/m/detail/article/9583659