ទាំងនៅលើ iPhone និង Android អ្នកប្រើប្រាស់អាចកំណត់ឲ្យឮសំឡេងរោទ៍ខុសៗគ្នា ចំពោះការហៅចូលនីមួយៗ ជាពិសេសសម្រាប់មនុស្សសំខាន់។
-នៅលើ iPhone៖
១. ចូលទៅកាន់កម្មវិធី Contact រួចរើសយកឈ្មោះនរណាម្នាក់ដែលអ្នកចង់កំណត់ឲ្យមានសំឡេងរោទ៍ខុសពីគេ រួចមកចុចលើពាក្យ “Edit” នៅផ្នែកលើខាងស្ដាំ
២. អូសចុះក្រោមរួចចុចលើពាក្យ Ringtone (អ្នកក៏អាចចុចលើ Text Tone ដើម្បីចូលកំណត់សំឡេងរោទ៍សម្រាប់សារជាអក្សរ)
៣. បន្ទាប់មករើសយកសំឡេងរោទ៍ដែលអ្នកកំណត់
៤. ពេលរើសរួចហើយ ចុចលើពាក្យ “Done”
-នៅលើ Android៖
១. ចូលទៅកម្មវិធី Contact រួចស្វែងរកលេខទូរសព្ទណាមួយ បន្ទាប់មកចុចលើ “Details”
២. បន្ទាប់មកចុចលើពាក្យ “Edit”
៣. អូសចុះក្រោមហើយស្វែងរកពាក្យ “Ringtone”
៤. បន្ទាប់មករើសសំឡេងរោទ៍ដែលអ្នកពេញចិត្ត ហើយចុចលើពាក្យ “Add” និងចុងក្រោយចុចលើពាក្យ “Save” ជាការស្រេច៕