
កាលពីថ្ងៃទី១២ ខែសីហានេះ ផលិតកម្ម Starship បានបញ្ជាក់ថា កញ្ញា Eunseo សមាជិកក្រុម Cosmic Girls នឹងត្រូវសម្តែងជាតួ Song Minah ក្នុងរឿងភាគថ្មីមួយ ដែលមានចំណងជើងថា Dalgona ។ រឿង Dalgona នេះផងដែរនឹងផ្តោតជុំវិញជីវិតសិស្សមហាវិទ្យាល័យម្នាក់ដែលបានទៅសិក្សានៅក្រៅប្រទេស ។
សមាជិកក្រុមចម្រៀង Cosmic Girls រូបនេះ កាលពីមុនធ្លាប់បានសម្តែងនៅក្នុងរឿងភាគមួយ ដែលមានចំណងជើងថា Life Book Cafe ក្នុងឆ្នាំ២០១៨ និងទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ ។
រឿងភាគ Dalgona ត្រូវបានគេរំពឹងថានឹងចាក់ផ្សាយនៅខែកញ្ញាខាងមុខនេះ លើកញ្ចក់ទូរទស្សន៍ tvN របស់ប្រទេសកូរ៉េ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop