បុរសមិនស្គាល់អត្តសញ្ញាណ ២នាក់ បានលួចយកភ្លុកដំរីដ៏ចំណាស់មួយមានអាយុកាល ១០០ឆ្នាំ ស្ថិតនៅក្នុងទីសក្ការបូជាក្នុងភូមិកុលសម្ព័ន្ធ Ban Loy Tong Ku ស្រុក Umphang ខេត្ត Tak កាលពីថ្ងៃទី ១១ ខែសីហាពេលល្ងាច។
អ្នកស្រុកបានរាយការណ៍អំពីហេតុការណ៍នេះទៅប៉ូលិសល្បាតព្រំដែន ថាចោរបានជិះម៉ូតូហើយធ្វើដំណើរឆ្ពោះទៅព្រំដែនថៃ – មីយ៉ាន់ម៉ា។ មន្រ្តីប៉ូលិសល្បាតព្រំដែនលេខ ៣៤៧១ បានត្រួតពិនិត្យកន្លែងកើតហេតុនិងបានស្នើសុំមន្រ្តីនៅព្រំដែនរួមទាំងអាជ្ញាធរមីយ៉ាន់ម៉ា និងកងទ័ពព្រះពុទ្ធសាសនាកូរ៉េ Karen (DKBA) សម្រាប់ការសហប្រតិបត្តិការ។ ជនសង្ស័យត្រូវចាប់ខ្លួនបាននៅឯភូមិ Ban Jai Dung ស្រុក Myawaddy ប្រទេសមីយ៉ាន់ម៉ានៅព្រឹកថ្ងៃទី ១២ ខែសីហា ។ DKBA បានបញ្ជាក់ថាគេរកឃើញភ្លុកដំរីនៅកន្លែងស្នាក់នៅរបស់ជនសង្ស័យទាំងពីរ ហើយបច្ចុប្បន្នអាជ្ញាធរកំពុងបញ្ជូនពួកគេត្រឡប់ទៅប្រទេសថៃវិញដើម្បីចាត់ការតាមនីតិវិធីច្បាប់នៃប្រទេសថៃ។
រូបតំណាង
យោងទៅតាមជំនឿរបស់អ្នកភូមិក្នុងតំបន់នោះបានឱ្យដឹងថា ភ្លុកដំរីត្រូវបានគេគោរពបូជា និងគ្រឿងអលង្ការដ៏មានតម្លៃដែលការពារភូមិពីរឿងអាក្រក់ទាំងឡាយ។ នេះជាលើកទី ២ ហើយដែលភ្លុកដំរីត្រូវចោរលួច។ លើកដំបូងគឺនៅឆ្នាំ ២០១៧ ហើយពួកគេបានគេរកឃើញវិញនៅក្នុងភូមិកុលសម្ព័ន្ធភ្នំដាច់ស្រយាលមួយនៃប្រទេសមីយ៉ាន់ម៉ា។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattaya news