Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាជ្ញាធរថៃនឹងមិនដកហូតអាជ្ញាប័ណ្ណបើកបរដូចពាក្យចរចាមអារាមនោះទេ

កាលពីសប្តាហ៍មុនមានសេចក្តីរាយការណ៍និងពាក្យចចាមអារ៉ាមថា នាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនឹងដកហូតប័ណ្ណបើកបរអចិន្រ្តៃយ៍ហើយអ្នកដែលកាន់អាជ្ញាប័ណ្ណនឹងត្រូវឆ្លងកាត់ការធ្វើតេស្តម្តងទៀត។

នាយកដ្ឋានទើបតែបានបញ្ជាក់ថាមិនមានការដកហូតណាមួយទេប៉ុន្តែពួកគេកំពុងស្វែងរកមធ្យោបាយសុវត្ថិភាពសម្រាប់អ្នកបើកបរដែលមានប័ណ្ណអចិន្រ្តៃយ៍ក្នុងការធ្វើដំណើរដោយសុវត្ថិភាព។ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោកបានផ្សព្វផ្សាយនៅលើ​គណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា​នឹងមិនមានការដកហូតប័ណ្ណបើកបរឬការធ្វើតេស្តជាថ្មីម្តងទៀតទេ ​ហើយពាក្យចចាមអារ៉ាម​ទាំងនោះគឺមិនពិតឡើយ។

ទោះយ៉ាងណាក៏ដោយ ដើម្បីសុវត្ថិភាពរបស់អ្នកប្រើប្រាស់ផ្លូវទាំងអស់​ក្រសួងនឹងរិះរកវិធីត្រួតពិនិត្យអ្នកដែលខ្វះសមត្ថភាពបើកបរឬអ្នកដែលមាន​បញ្ហាសុខភាពព្រោះអាចប៉ះពាល់ដល់ការបើកបរនិងសុវត្ថិភាពខ្លួនឯងនិងអ្នកដំណើរឯទៀត។  

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ the pattaya news

from: https://tnaot.com/km/m/detail/article/9582207