បន្ទាយមានជ័យ៖ បើតាមលោកស្នងការខេត្តបានឱ្យដឹងថា ក្នុងហេតុការណ៍បាក់ដងសន្ទូចនៅក្នុងការដ្ឋានសំណង់អគារមួយកន្លែងក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោងប្រមាណ ៣រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ
យ៉ាងហោចណាស់ក៏មានមនុស្ស ៥នាក់បានបាត់បង់ជីវិតបច្ចុប្បន្នកសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានកំពុងប្រតិបត្តិការជួយសង្គ្រោះ។
សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះកំពុងអង្គុយលេងនៅជិតការដ្ឋានសំណង់ ហើយដងសន្ទួចនោះបានបាក់មកសង្កត់ពួកគេតែម្តង។
សូមអាជ្ញាធរ ជំនាញ ត្រួតពិនិត្យចំពោះភាពចន្លោះប្រហោងនៃម្ចាស់ការដ្ឋាន អ្នកម៉ៅការ ខណៈមិនបានគិតដល់សុវត្ថិភាព ជាចំបង ឬមិនបានអនុវត្តទៅតាមច្បាប់អនុញ្ញាតពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕ ដោយ ផេង ភាព