យន្ដហោះកងទ័ពជើងទឹករបស់ថៃឈ្មោះ Fokker F-27 មកពីអាកាសយានដ្ឋានអន្ដរជាតិ U-Tapao បានជួបប្រទះបញ្ហាខណៈពេលព្យាយាមចុះចតនៅអាកាសយានដ្ឋាន Narathiwat កាលពីថ្ងៃទី ១១ ខែសីហា។
អ្នកបើកយន្តហោះទាំងពីរនាក់ គឺមេបញ្ជាការ Chatchawan Prasitwet និងអនុសេនីយ៍ទោ Kobkit Santikul បានជូនដំណឹងដល់ក្រុមសង្គ្រោះបន្ទាន់ និងអ្នកពន្លត់អគ្គិភ័យឱ្យឈរជើងមុនពេលពួកគេសម្រេចចិត្តចុះចតជាបន្ទាន់នៅលើផ្លូវចុះចត ០២ ដោយគ្មានកង់ខាងមុខ។ យន្តហោះបានចុះចតដោយសុវត្ថិភាពជាមួយនឹងការខូចខាតបន្តិចបន្តួច។ នាវិកនិងអាកាសយានិកចំនួន ១១នាក់ ត្រូវបានគេរាយការណ៍ថាមានសុវត្ថិភាពផងដែរ។
លោក Thawee Kesisamang អគ្គនាយកដ្ឋាននៃអាកាសយានដ្ឋានបានមានប្រសាសន៍ថា អាកាសយានដ្ឋាន Narathiwat នឹងបិទផ្លូវចុះចតជាបណ្តោះអាសន្នរហូតដល់ម៉ោង ៦ ព្រឹកថ្ងៃទី ១២ ខែសីហា ក្នុងគោលបំណងផ្លាស់ប្តូរទីតាំងយន្តហោះ និងបានចេញសេចក្តីជូនដំណឹងដល់យន្តហោះទាំងអស់ឱ្យចុះចតនៅអាកាសយានដ្ឋាន Hat Yai ជំនួសវិញ ។
រូបតំណាង
អគ្គនាយករូបនេះបានប្រាប់សារព័ត៌មាន Associated Press ថា“ជើងហោះ Thai Smile Flight WE 291 និង WE 292 បានរៀបចំឡានក្រុងដឹកអ្នកដំណើរដោយឥតគិតថ្លៃដើម្បីដឹកអ្នកដំណើរពីអាកាសយានដ្ឋាន Narathiwat ទៅអាកាសយានដ្ឋាន Hat Yai ។ អាកាសយានដ្ឋាន Narathiwat ត្រូវបានគេរំពឹងថានឹងដំណើរការជាធម្មតាឡើងវិញបន្ទាប់ពីថ្ងៃទី ១២ សីហា។ ក្រុមអ្នកជំនាញកំពុងតាមដាននិងស៊ើបអង្កេតចំពោះឧប្បត្តិហេតុនេះ ថាតើហេតុអ្វីបានជាឧបករណ៍ចុះចតមិនដំណើរការត្រឹមត្រូវ?៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattaya news