កណ្តាល៖ ស្ត្រីម្នាក់ត្រូវបានកម្លាំងផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចុះបង្រ្កាបនិងឃាត់ខ្លួនដោយជាប់ពាក់ព័ន្ធករណីបើកល្បែងស៊ីសងខុសច្បាប់កន្ទុយលេខឆ្នោតវៀតណាមកាលពីវេលាម៉ោង១៥និង១០នាទីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ចំណុចផ្ទះជួលភូមិថ្មី សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យ ឈ្មោះ ចាន់ ធីតា អាយុ៣៨ឆ្នាំ មុខរបរកត់ឆ្នោតវៀតណាម ស្នាក់នៅភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលវត្ថុតាងចាប់យក ប្រាក់រៀលចំនួន២៦១,៣០០រៀល។ ម៉ាស៊ីនគិតលេខចំនួន១គ្រឿងទូរស័ព្ទដៃចំនួន២គ្រឿង១–ម៉ាកNOKIA Nចុចពិលពណ៌ខ្មៅ១គ្រឿហម៉ាកSAMSUNGពណ៌ស១គ្រឿង៕
ក្រដាសកត់ឆ្នោតវៀតណាមរួមចំនួន៣សន្លឹកក្រដាសកាបោនចំនួន២សន្លឹកក្រដាសសំរាប់កត់ឆ្នោតចំនួន៣ដុំកាបូបដៃពណ៌ឈាមជ្រូកចំនួន១សេរីលទ្ធផលឆ្នោតវៀតណាមចំនួន៣ដុំ។
សមត្ថកិច្ចឲ្យដឹងថានៅវេលាកើតហេតុខាងលើ ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋថាមានករណីកត់ឆ្នោតវៀតណាមខុសច្បាប់នៅចំណុចខាងលើលោកអធិការនគរបាលក្រុងតាខ្មៅបានឲ្យកម្លាំងផ្នែកយុត្តិធម៌ក្រុងតាខ្មៅចុះបង្រ្កាបភ្លាម ដោយធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់រួមទាំងវត្ថុតាងបញ្ជូនមកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីធ្វើការសាកសួរនិងចាត់ការតាមនីតិវិធី៕ផេងភាព