Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសម្នាក់ចងកសម្លាប់ខ្លួននៅខាងក្រោយស្ថានីយ៍រថភ្លើងខេត្ត Kanchanaburi

បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវបានគេប្រទះឃើញចងកសម្លាប់ខ្លួននៅក្នុងព្រៃ​ខាងក្រោយស្ថានីយ៍រថភ្លើង​ Nam Tok ក្នុងស្រុក​ Sai Yok ខេត្ត  Kanchanaburi កាលពីថ្ងៃអង្គារ។

ប៉ូលិស​ ​គ្រូពេទ្យមកពីមន្ទីរពេទ្យ Sai Yok និង​ក្រុមសង្គ្រោះបន្ទាន់មកពីមូលនិធិសប្បុរសធម៌ក្នុងតំបន់បានដើរប្រហែល ១ គីឡូម៉ែត្រចូលទៅក្នុងព្រៃនៅខាងក្រោយស្ថានីយ៍រថភ្លើងបន្ទាប់ពី​មានការរាយការណ៍អំពីជនរងគ្រោះនៅម៉ោងប្រហែល ៤ និង ៣០ នាទីល្ងាច។

​ពេលទៅដល់កន្លែងកើតហេតុ ពួកគេបានប្រទះឃើញបុរសម្នាក់ចងក​ទម្លាក់ខ្លួនពីដើមឈើធំមួយដែលមានកម្ពស់ប្រហែល ២.៥ ម៉ែត្រពីដី។ បុរសរងគ្រោះមានអាយុប្រហែល ៦០ ឆ្នាំ ស្លៀកខោ​ខៅប៊យពណ៌ខៀវ អាវយឺតពណ៌ប្រផេះ ពាក់ស្បែកជើង​ពណ៌ខ្មៅ​ មួកពណ៌ខៀវ និងមានកាបូបស្ពាយពណ៌ខ្មៅមួយ។ ​ជនរងគ្រោះ​បានស្លាប់ប្រហែល​ ៤ ម៉ោងហើយមុនការរកឃើញ។ នៅលើខ្លួនជនរងគ្រោះ គេពុំឃើញមានឯកសារបញ្ជាក់អត្តសញ្ញាណណាមួយ​នោះឡើយ។ ទន្ទឹមនឹងនេះ គេរកមិន​ឃើញស្នាមជាំដែលបញ្ជាក់ថាមានអំពើហិង្សាទេ។

អ្នកភូមិម្នាក់​ឈ្មោះថា Somchai​ បាននិយាយថា គាត់បានប្រទះឃើញសាកសពចងកនៅលើដើមឈើ ខណៈពេលដែលគាត់កំពុងរកមើលគុម្ពឬស្សីនៅក្នុងតំបន់នោះ។ ដោយតក់ស្លុតពេកគាត់ក៏បានរត់ចេញពីព្រៃហើយជូនដំណឹងដល់ប៉ូលិសល្បាត​នៅឃុំ tambon Thasao។ ក្រុមល្បាតបានរាយការណ៍ទៅប៉ូលិសស្រុក Sai Yok ។ បច្ចុប្បន្នសាកសពត្រូវ​បានបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុក Sai Yok ដើម្បីធ្វើកោសល្យវិច័យរកមូលហេតុនៃការស្លាប់៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ bangkok post

from: https://tnaot.com/km/m/detail/article/9581884