Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រថយន្តរបស់ជនជាតិថៃដែលទុកនៅប្រទេសម៉ាឡេស៊ី​កំពុងរៀបចំប្រគល់មកវិញ

ប្រទេសម៉ាឡេស៊ីបានចាប់ផ្តើមរៀបចំប្រគល់រថយន្តដែលជនជាតិថៃទុកចោល​ បន្ទាប់ពីទីក្រុង Kuala Lumpur បានដាក់​បម្រាមឱ្យជនជាតិថៃត្រឡប់មកមាតុភូមិវិញជាបន្ទាន់ដើម្បី​ដាក់ប្រទេស​ក្នុងស្ថានភាពគ្រាអាសន្ន។

លោក​ Rungruang Thimabut ​ចៅហ្វាយស្រុក Sungai Kolok  បានមានប្រសាសន៍ថា ជនជាតិថៃដែលរស់នៅក្នុងប្រទេសម៉ាឡេស៊ី​ភាគច្រើន​រស់នៅរដ្ឋ​ Kelantan​ បានត្រឡប់​មកប្រទេសថៃ ដោយបន្សល់ទុកយានយន្តរបស់ពួកគេនៅទីនោះ។ ពេល​មកដល់ប្រទេសថៃវិញ ​ពួកគេបានស្នើ​សុំឱ្យមជ្ឈមណ្ឌល Damrongtham ប្រចាំខេត្តរួមជាមួយអាជ្ញាធរម៉ាឡេស៊ីរៀបចំ​បញ្ជូនរថយន្តរបស់ពួកគេមកវិញ​ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។

បន្ទាប់ពីកិច្ចពិភាក្សារវាងមន្រ្តីមូលដ្ឋានខេត្ត Narathiwat ប្រទេសថៃ និងរដ្ឋ Kelantan ប្រទេស ម៉ាឡេស៊ី ពួកគេក៏សម្រេចយល់ព្រមចុះកិច្ចព្រមព្រៀង​រៀបចំប្រគល់រថយន្តនេះឡើង។ ​រថយន្តជើងទីមួយបានបញ្ជូនមកដល់ប្រទេសថៃកាលពីថ្ងៃអង្គារ តាមរយៈប៉ុស្តិត្រួតពិនិត្យអន្តោប្រវេសន៍ Sungai Kolok។ ក្រោយមក​គេបានប្រគល់វាទៅឱ្យអាជ្ញាធរថៃប្រហែលម៉ោង ៥ ល្ងាច៕ 

មន្រ្តីថៃដែលចូលរួមក្នុង​ការប្រគល់នេះរួមមានលោក Rungruang និងលោក Vorapol Sithichit អនុប្រធានការិយាល័យមេបញ្ជាការសន្តិសុខ​ផ្ទៃក្នុងខេត្ត Narathiwat ​ប៉ូលិសអន្តោប្រវេសន៍ និងមន្រ្តីសុខាភិបាលសាធារណៈ។ រថយន្ដដែលត្រូវបានប្រគល់​មកវិញត្រូវបានបាញ់​ថ្នាំសម្លាប់មេរោគ ​និងត្រូវទុកចោលរយៈពេលបីថ្ងៃមុនពេលប្រគល់ឱ្យម្ចាស់វិញ។ អ្នកស្ម័គ្រចិត្ត​ដែលត្រូវបានចាត់តាំងឱ្យទៅប្រទេសម៉ាឡេស៊ីដើម្បី​យករថយន្តត្រឡប់មកវិញគឺត្រូវ​ដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃសិនផងដែរ៕  

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ bangkok post

from: https://tnaot.com/km/m/detail/article/9581822