Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

១០ នាទីដុតខ្លាញ់សម្រកក្បាលពោះ

ដើម្បីទទួលបានរាងកាយស្រស់ស្អាត ពេលស្លៀកពាក់អ្វីក៏ល្មមត្រូវទំហំ និងស្អាតសមរាងសមរូវ

លោកអ្នកគ្រាន់តែចំណាយពេលតែ ១០នាទី ក្នុងមួយធ្វើរឿងងាយៗទាំងប៉ុន្មានជំហានខាងក្រោមនេះ៖

ជំហានទី១៖

-ឈរនៅពីក្រោយកៅអី រួចដាក់ដៃលើខ្នងកៅអី

-ឈានជើងថយក្រោយពីរបីជំហាន ហើយឱនខ្លួនចុះក្នុងមុំ ៩០ ដឺក្រេ

-ងាយខ្លួនទៅឆ្វេងយឺតៗ ដោយលើកដៃឆ្វេងប៉ះត្រចៀក

-ធ្វើបែបនេះធ្វើគ្នារវាងងាកឆ្វេងនិងងាកស្ដាំឲ្យបាន ២០ដង។

ជំហានទី២៖

-ដាក់ខ្លួនគេងមុខកៅអី រួចលើកជើងដាក់លើកៅអីដូចក្នុងរូប

-ដាក់ដៃទាំងពីរទ្រក្បាល ហើយព្យាយាមបង្ហើបខ្លួនធ្វើយ៉ាងណាឲ្យកែងដៃឆ្វេងប៉ះនឹងជង្គង់ឆ្វេង

-ប្រើកែងដៃប៉ះជង្គង់បែបនេះឆ្លាស់គ្នាឆ្វេងស្ដាំឲ្យបាន ២០ដង។

ជំហានទី៣៖

-ឈរបែបខ្នងដាក់ពីមុខកៅអី រួចបន្ទន់ជង្គង់ដាក់ខ្លួនអង្គុយដូចក្នុងរូប

-លើកជើងឆ្វេងឡើងត្រង់ទៅមុខ (ហាមអង្គុយផ្ទាល់លើកៅ ពោលគឺរក្សាគន្លាតដូចក្នុងរូបដដែល)

-ធ្វើបែបនេះឆ្លាស់គ្នាជើងឆ្វេងជើងស្ដាំឲ្យបាន ២០ដង។

ជំហានទី៤៖

-ជើងបែរមុខខាងមុខកៅអី រួចឱនដាក់ច្រត់លើកៅអី

-ឈានជើងថយក្រោយឲ្យរក្សាគន្លាតរវាងដងខ្លួននិងដីក្នុងមុំ ៣៥ ទៅ ៦០ដឺក្រេ។

-ទុកឲ្យខ្នងត្រង់បែបនោះរយៈពេល ៣០ វិនាទី

-ធ្វើបែបនេះរាល់ថ្ងៃដោយក្នុងមួយថ្ងៃបន្ថែមពេល ១០វិនាទីបន្ថែម។

ជំហានទី៥៖

-ឈរបែរខ្នងខាងមុខកៅអី រួចបន្ទាន់ខ្លួនចុះក្រោមដោយដៃច្រត់លើកៅអីខាងក្រោយ ខណៈជើងមានគន្លាតពីកៅអីប្រមាណពីមួយជំហានធំ

-កម្រើកដៃឡើងលើឲ្យត្រង់ ខណៈដងខ្លួនកម្រើកតាមដៃដោយជើងរក្សានៅកន្លែងដដែល

-បន្ទន់ដៃចុះវិញដូចដើម ខណៈដងខ្លួនបន្ទន់ចុះដែរ

-ធ្វើបែបនេះចុះឡើងៗឲ្យបាន ២០ដង។ ដោយ៖ រីតា

from: https://tnaot.com/km/m/detail/article/9581794