មន្រ្តីប៉ូលិសស្រុក Muang Chiang Mai ត្រូវបានគេជូនដំណឹងអំពីស្ត្រីអាក្រាតកាយជនជាតិបង់ក្លាដែសម្នាក់អាយុ ២៨ឆ្នាំ ត្រូវបានគេឃើញស្រែកយ៉ាងខ្លាំងនៅពេលដែលអង្គុយមិនសមរម្យនៅលើកន្លែងសក្ការៈបូជាចេតិយ Chao Pho Pratu Chiang Mai កាលពីថ្ងៃអាទិត្យទី ៩ ខែសីហា។
បើតាមអ្នកភូមិម្នាក់បាននិយាយថា ស្រ្តីរងគ្រោះព្យាយាមលោតពីលើស្ពាន Nakhon Ping ហើយលួចយកទង់ជាតិដែលព្យួរនៅលើស្ពានមកស្លៀកពាក់មុនពេលចាប់ផ្តើមដើរជុំវិញទីក្រុងហើយក្រោយមកក៏ឈប់អង្គុយនៅចេតិយនោះ។ អាកប្បកិរិយារបស់នាងបានបង្កឱ្យមានការភ្ញាក់ផ្អើលជាសាធារណៈ ព្រោះគេគ្រប់គ្នាមិនថាអ្នកស្រុក ឬភ្ញៀវទេសចរទេ តែងតែគោរពបូជាចេតិយ Chao Pho Pratu យ៉ាងខ្លាំង។
មន្រ្តីប៉ូលិសបាននាំជនបរទេសមិនស្គាល់ឈ្មោះរូបនោះទៅប៉ុស្តិនគរបាលមូលដ្ឋានដើម្បីធ្វើការសាកសួរ។ ក្រោយមកប៉ូលិសបានសម្រេចចិត្តបញ្ជូននាងទៅមន្ទីរពេទ្យ Suan Prung ក្រោយពេលសង្កេតឃើញថានាងមានជំងឺផ្លូវចិត្ត។ លោកវរសេនីយ៍ឯក Kritsana Pattanacharoen អ្នកនាំពាក្យរងប៉ូលិសបានប្រាប់សារព័ត៌មាន Associated Press ថាស្ត្រីរូបនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Suan Prung ។ លោកវរសេនីយ៍ឯក Kritsana បានមានប្រសាសន៍ថា ស្ត្រីនេះបានចូលមកប្រទេសថៃចាប់តាំងពីខែមេសា ឆ្នាំ២០១៩ ដោយមានទិដ្ឋាការការងារ។ កាលពីមុននាងជាគ្រូបង្រៀននៅសាលាឯកជនមួយ។ យើងត្រូវតែព្យាបាលរូបនាងឱ្យបានជាសះស្បើយមុនពេលសួរចម្លើយការសាកសួរបន្ត។ ទន្ទឹមនឹងនេះប៉ូលិសនឹងជូនដំណឹងទៅស្ថានទូតបង់ក្លាដែសនិងផ្នែកពាក់ព័ន្ធនានាអំពីករណីនេះ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattaya news