កណ្តាល៖ ស្ត្រីមេឆ្នោតវៀតណាមម្នាក់ ត្រូវបានកម្លាំងផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅចុះបង្រ្កាបនិងឃាត់ខ្លួនដោយជាប់ពាក់ព័ន្ធករណីបើកល្បែងស៊ីសងខុសច្បាប់(កន្ទុយលេខឆ្នោតវៀតណាម)។កាលពីវេលាម៉ោង១៥និង១០នាទីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ចំណុចផ្ទះជួលភូមិថ្មី សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យ ឈ្មោះ ចាន់ ធីតា អាយុ៣៨ឆ្នាំ មុខរបរកត់ឆ្នោតវៀតណាម ស្នាក់នៅភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
វត្ថុតាងចាប់យក ៖ ប្រាក់រៀលចំនួន២៦១,៣០០រៀល។ ម៉ាស៊ីនគិតលេខចំនួន១គ្រឿង។
ក្រដាសកត់ឆ្នោតវៀតណាមរួមចំនួន៣សន្លឹកក្រដាសកាបោនចំនួន២សន្លឹក ក្រដាសសំរាប់កត់ឆ្នោតចំនួន៣ដុំ សេរីលទ្ធផលឆ្នោតវៀតណាមចំនួន៣ដុំ។
សមត្ថកិច្ចឲ្យដឹងថានៅវេលាកេីតហេតុខាងលេី ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋថាមានករណីកត់ឆ្នោតវៀតណាមខុសច្បាប់នៅចំណុចខាងលេី លោកអធិការនគរបាលក្រុងតាខ្មៅបានបញ្ជាឲ្យកម្លាំងផ្នែកយុត្តិធម៌ក្រុងតាខ្មៅចុះបង្រ្កាបភ្លាម ដោយធ្វេីការឃាត់ខ្លួនជនសង្ស័យបានម្នាក់រួមទាំងវត្ថុតាងបញ្ជូនមកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីធ្វេីការសាកសួនិងចាត់ការតាមនីតិវិធី៕ដោយ៖ សួង សាម