Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទូកទេសចរណ៍ថៃដែលលិចនៅខេត្ត Chiang Rai ត្រូវមន្ត្រីជំនាញរកវិធីសង្គ្រោះមកវិញ

ទូកទេសចរណ៍ដឹកអ្នកដំណើរដែលលិចនៅក្នុងទន្លេមេគង្គកំពុងស្ថិតក្រោមកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ ​មន្ត្រីសង្គ្រោះរាប់រយនាក់មកពីអង្គភាពពិសេសនៃកងវរសេនាធំទ័ពសេះទី ២ និងកងវរសេនាធំទ័ពសេះទី ៣១ បានចូលរួមជាមួយមន្រ្តីស្រុក​ Chiang Sean ដើម្បី​សង្គ្រោះនាវាទេសចរណ៍តាមដងទន្លេមេគង្គដែលលិចនៅខេត្ត Chiang Rai កាលពី​ថ្ងៃទី ១១ ខែសីហា។

​ទូកទេសចរណ៍​បានក្រឡាប់និងលិចនៅក្នុងទឹកទន្លេមេគង្គកាលពីថ្ងៃសៅរ៍ទី ៩ ខែសីហាបន្ទាប់ពីគ្រឿងចងទូកនៅមាត់ច្រាំងដាច់ក្នុងពេលទឹកឡើងខ្ពស់ខ្លាំង។ តាមរបាយការណ៍បានឱ្យដឹងថា គ្មាននរណាម្នាក់​​លើទូកពេល​វាលិចនោះទេ។

​ទូកកម្សាន្តតាមដងទន្លេមេគង្គគឺជាទូកទេសចរណ៍ថៃ​ដំបូងគេដែលដំណើរការនៅក្នុងទន្លេមេគង្គ។ វាអាចដឹកអ្នកដំណើរបានច្រើនជាង ១២០ នាក់ក្នុងមួយជើង។ ​គេបានទិញទូកនេះកាលពី ៩ ឆ្នាំមុន​ក្នុងតម្លៃជាង ៥០លានបាត។

រូបតំណាង

អ្នក​ភូមិនិងមន្ត្រី​ស្រុក Chiang Sean ​បានចងខ្សែពួរទៅនឹងទូក ដោយព្យាយាមទាញវាឱ្យ​មកជិតច្រាំងតាមដែលអាចធ្វើទៅបានដើម្បីងាយស្រួល​លើកទូកឡើង។ ប៉ុន្តែ​មិនបានសម្រេចឡើយ ដោយសារតែទំហំនិងទម្ងន់របស់​វាធ្ងន់ ណាមួយវាស្ថិតនៅក្រោមទឹកទៀត។ លោក Pakorn Suriwan ​អធិការស្រុក​ Chiang Saen ​បានប្រាប់អ្នកយកព័ត៌មានដែលពាក់ព័ន្ធកាលពីម្សិលមិញថា មន្រ្តី​សង្គ្រោះ​គ្រោងនឹងប្រើ​ប្រដាប់ស្ទូច​ទូកឡើងលើនិងបូមទឹកចេញ​ពីខាងក្នុងដើម្បីកាត់បន្ថយទម្ងន់របស់វាមុនពេលលើកវាទៅកន្លែងដែលបានកំណត់។ ​យោងតាមនាយកដ្ឋានទាហានជើងទឹកបានឱ្យដឹងថា យើងត្រូវ​រង់ចាំរហូតដល់​កម្រិតទឹកចុះទាបសិន មុនពេលចាប់ផ្តើមប្រតិបត្តិការ។ មានកម្លាំងមន្រ្តីជាងមួយរយនាក់បានឈរជើងដើម្បីទាញទូកនោះឡើង។ ប្រសិនបើ​គ្រប់យ៉ាងអនុវត្តតាមផែនការនោះ​ ទូក​ទេសចរណ៍នឹងត្រូវសង្គ្រោះបានវិញក្នុងពេលឆាប់ៗនេះ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ the pattaya news

from: https://tnaot.com/km/m/detail/article/9581192