រាសីអ្នកកើតឆ្នាំឆ្លូវ ថោះ វក ច ក្នុងថ្ងៃនេះចំពោះមុខជំនួញ មានការប្រែប្រួលប្តូរផ្លាស់ឥតឈប់ឈរ ដូចនេះហើយត្រូវប្រយ័ត្នប្រយែងពាក្យសម្តីបន្តិច
តាមក្បួនហោរាសាស្ត្រ ថ្ងៃពុធ ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ឆ្នាំកុរ ឆុងជាមួយម្សាញ់។
សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖
ឆ្នាំជូត
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ហេតុនេះផ្តល់ផលល្អសម្រាប់លោកអ្នកជុំរុញការងារឬបញ្ហាប្រាក់កាសឱ្យមានការចម្រើនលូតលាស់ទៅមុខ។
ជំនួញ ៖ មិនត្រូវធ្វើអ្វីៗដោយក្តីតក់ក្រហល់ពេកទេប្រយ័ត្នតែមានការថ្លោះធ្លោយខាតបង់ទ្រព្យឥតអំពើ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
ស្នេហា ៖ កំលោះក្រមុំមានការជឿនលឿនទៅមុខនិងផ្អែមល្ហែមប្រពៃណាស់។
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកតែងជួបនូវអារម្មណ៍ល្អក់កករនិងមានរឿងរាវមិនល្អចូលយាយីច្រើនផង។
ជំនួញ ៖ ក្នុងពេលនេះមានការប្រែប្រួលប្តូរផ្លាស់ឥតឈប់ឈរ ហើយថ្ងៃនេះមានការដាំក្បាលចុះខ្លាំងបន្តិច ដូចនេះហើយត្រូវប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបអាចចៀសផុតពីជម្លោះពាក្យសម្តីទាំងពួងទៅរួច។
ស្នេហា ៖ ប្រុសស្រីមានការបែរខ្នងដាក់គ្នាច្រើនដោយសារភាពសៅហ្មង កំពុងលុកលុយមិនតិចនោះឡើយ។
ឆ្នាំខាល
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកសុខកាយសប្បាយចិត្តហើយទោះទៅកាន់ទីកន្លែងណាមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់និងអាណិតស្រឡាញ់ជានិច្ច។ចំពោះការប្រកបការងារវិញមិនមានអ្វីគួរព្រួយបារម្ភទេគឺតែងមានការរីកលូតលាស់ទៅមុខនិងសុខដុមប្រពៃ។
ជំនួញ ៖ ការរកផលចំណូលមានហូរចូលគ្រាន់គួរជាទីកក់ក្តៅផងដែរ ហើយបើចង់ជួញផ្លូវឆ្ងាយផងជាការប្រសើរដោយលោកអ្នកអាចកើបផលចំណូលត្រឡប់មកវិញយ៉ាងត្រជាក់ចិត្ត។
ស្នេហា ៖ ប្រុសស្រីមានភាពត្រជាក់ត្រជុំដូចទឹកអម្រិត។
ឆ្នាំថោះ
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយធ្វើឱ្យមានការប្រែប្រួលទាំងខាងអារម្មណ៍និងកិច្ចការងារមួយចំនួនផង។ក្រៅពីនេះលោកអ្នកក៏តែងកើតការមិនសប្បាយចិត្តបញ្ហាជុំវិញខ្លួនដែលបើមិនចេះទប់ទល់ទេបញ្ហាតូចអាចប្រែរីកជាធំជាក់ជាពុំខាន។
ជំនួញ ៖ លោកអ្នកជួបប្រទះនូវរឿងរ៉ាវប្រទាំងប្រទើសច្រើនហើយបើចេះធ្វើគធ្វើថ្លង់ខ្លះទើបមានភាពសុខដុមទៅរួច។
ស្នេហា ៖ កំលោះក្រមុំលោកអ្នកជួបរឿងខ្វាយខ្វល់ព្រោះតែការគិតប្រចែប្រច័ណ្ឌច្រើនម្នាក់ឯង។
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងកិច្ចការងារឬចាប់ផ្តើមធ្វើអ្វីមួយពីព្រោះថាផលជាផ្លែផ្កាតែងផ្តល់មកវិញជានិច្ច។
ជំនួញ ៖ លោកអ្នកអាចបើទ្វារចេញលក់ដូរតែងមានសិរីសួរស្តីជានិច្ចផង។ការធ្វើដំណើរទីជិតឆ្ងាយមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់និងជួយជ្រោមជ្រែងជានិច្ច។
ស្នេហា ៖ កំលោះក្រមុំបើមិនទាន់មានគូគាប់កុំឃើញភ្លាមស្រឡាញ់ភ្លែតឱ្យសោះប្រយ័ត្ននាំជួបផលលំបាកនៅគ្រាក្រោយវិញ។
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកមិនសូវមានការសប្បាយចិត្តសប្បាយកាយប៉ុន្មានទេហើយពិសេសការប្រកបការងារមានការធ្វើច្រើនខុសច្រើនទៀតផង។ក្នុងថ្ងៃនេះដែរលោកអ្នកគួររក្សាភាពស្ងប់ស្ងាត់ហើយរកពេលវេលាសម្រាកឱ្យបានច្រើនទើបជាការប្រពៃ។
ជំនួញ ៖ មានការទិញចូលលក់ចេញដាច់មួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរតែយ៉ាងណាឱ្យប្រយ័ត្នគ្រោះចាញ់បោកគេបន្តិចព្រោះងាយរងគ្រោះណាស់។
ស្នេហា ៖ ប្រុសស្រីកុំចង់សាកល្បងកាមគុណពិសេសស្រី្តប្រយ័ត្នកើតរឿងធំខូចទាំងកិត្តិយសហើយអស់ទាំងអនាគតភ្លឺស្វាងថែមទៀត។
ឆ្នាំមមី
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះទោះធ្វើអ្វីលោកអ្នកក៏តែងមានការចម្រើនលូតលាស់សន្សឹមៗទៅមុខជានិច្ច។ការរស់នៅបើមានញាត្តិមិត្តបងប្អូនមកខ្ចីរបស់របរមានតម្លៃឬប្រាក់កាសគប្បីមានការប្រយ័ត្នប្រយែងបន្តិចព្រោះងាយខូចខាតនិងបាត់បង់នាំឱ្យកើតការមើលមុខគ្នាមិនសូវចំណាស់។
ជំនួញ ៖ មុខជំនួញមានសភាពនឹងធឹងល្អហើយបើចង់បើករបររយះពេលខ្លីៗតែងសមដូចប្រកបប្រពៃ។
ស្នេហា ៖ កំលោះក្រមុំកើតមានការប្រឆាំងនិងចាប់កំហុសគ្នាច្រើន។
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងសំខាន់ឬរឿងធំដុំអ្វីមួយពីព្រោះថាផលតែងឆ្លើយតបមកវិញជានិច្ច។
ជំនួញ ៖ បើចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។
ស្នេហា ៖ កំលោះក្រមុំមិនសូវមានការលូតលាស់ទៅមុខទេហើយពិសេសងាយកើតជម្លោះវិវាទដោយសារម្នាក់ៗចង់ចាញ់ឈ្នះគ្នារៀងៗខ្លួន។
ឆ្នាំវក
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះបើទោះធ្វើអ្វីក៏មិនងាយឆាប់ចប់និងទទួលផលល្អច្រើនឡើយពិសេសធ្វើច្រើនបែរជាមានកំហុសច្រើនថែមទៀតផង។ក្រៅពីនេះការប្រកបការងារឱ្យប្រយ័ត្នការអូសបន្លាយពេលច្រើនថ្ងៃដែលនាំជួបការលំបាកនៅគ្រាក្រោយ។
ជំនួញ ៖ ដោយសារដួងរាសីដាំក្បាលចុះម្ល៉ោះហើយការចេញធ្វើជំនួញទីជិតឆ្ងាយគឺមានការជួបបញ្ហាលំបាកក្នុងការរកផលចំណូលនិងកើតការរកាំរកូសច្រើនថែមទៀត។
ស្នេហា ៖ ប្រុសស្រីត្រូវចេះរក្សាកិត្តិយសកុំភ្លើតភ្លើនខុសរបៀបនាំខូចអស់កេរ្ត៍ឈ្មោះវង្សត្រកូល។
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារឬចរចារឿងអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។
ជំនួញ ៖ ការរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយលោកអ្នកអាចរកប្រាក់ចំណូលគ្រាន់ជាទីកក់ក្តៅខ្លះៗផង។
ស្នេហា ៖ ប្រុសស្រីមានភាពស្រស់ស្រាយព្រោះតែម្នាក់ៗមានការយកចិត្តទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុន។
ឆ្នាំច
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីក៏តែងជួបបញ្ហាស្មុគស្មាញនិងមានរឿងរាវចូលយាយីច្រើននាំពិបាកក្នុងការទប់ទល់។
ជំនួញ ៖ ការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលំនឹងល្អពោលគឺការរកផលចំណូលលោកអ្នកអាចរកបានគ្រាន់បំពេញក្រពះផង។ការធ្វើដំណើរឆ្ងាយជិតជួបភាពប្រទាំងប្រទើសនិងបញ្ហាយាយីច្រើនបន្តិច។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំគប្បីភ្លើតភ្លើនហួសព្រំដែនប្រយ័ត្នរែកពន់ទុក្ខសោកមកវិញហើយនាំមានវិបត្តិទៅគ្រាខាងមុខ។
ឆ្នាំកុរ
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកមិនគាប់ប្រសើរទេគឺតែងមានក្រុមបាបមិត្តចាំតែយាយីប៉ងអាក្រក់ប៉ុណ្ណោះ ដូច្នេះគប្បីមានការប្រយ័ត្នប្រយែងទើបឆ្លងផលលំបាកទាំងពួងទៅរួច។ក្រៅពីនេះស្ត្រីមេផ្ទះចូរប្រយ័ត្នកូនតូចៗឬក្រុមនុស្សចាស់កើតរោគជំងឺដោយប្រការណាមួយ។
ជំនួញ ៖ ការរកផលចំណូលជួបការលំបាកហើយទាល់តែស្វះស្វែងបន្តិចទើបប្រាក់កាសហូរចូលគ្រាន់ទប់ទល់។
ស្នេហា ៖ កំលោះក្រមុំមានដំណើរថយក្រោយដូចនេះចូរប្រយ័ត្នអ្នកទី៣ចូលមកឡូកឡំនាំកើតជម្លោះវិវាទឡើង៕ ប្រភព៖ Cen