វិធីហាត់ប្រាណងាយៗទាំង ១០ ក្បាច់ដែលអាចជួយសម្រកខ្លាញ់ដៃឲ្យស្រឡូននិងធ្វើឲ្យដើមទ្រូងតឹងណែនស្អាតទៀតផង។តោះ!សាកល្បងទាំងអស់គ្នា
១. ក្បាច់ចាប់ផ្កាយ៖ឈរឲ្យត្រង់ខ្លួនដៃម្ខាងលើកទៅលើត្រង់ធ្វើដូចជាចាប់អ្វីមួយនៅទីខ្ពស់។ ធ្វើចលនាបែបនេះដោយឆ្លាស់ដៃទៅមកៗ។
២. ក្បាច់យោលប្រមោយដំរី៖អោនបន្តិចរួចប្រើដៃរបស់អ្នកយោលទៅយោលមកប៉ុន្តែកុំភ្លេចស្មារបស់អ្នកត្រូវធ្វើវាឲ្យត្រង់ជានិច្ច។
៣. ក្បាច់ពស់៖ដេកក្រាបនៅលើឥដ្ឋដោយផ្កាប់ពោះរបស់អ្នកទៅនឹងឥដ្ឋ ដាក់ដៃនៅពីក្រោយក្បាលរួចព្យាយាមងើបដងខ្លួនឡើង។ ព្យាយាមរក្សាកែងដៃឲ្យបានត្រង់។
៤. ក្បាច់ហាត់ជាមួយបាល់៖ឈរឲ្យត្រង់ខ្លួន រកបាល់មួយដាក់នៅចន្លោះបាតដៃរបស់អ្នក ព្យាយាមរុញបាតដៃបញ្ចូលគ្នាធ្វើដូចជាច្របាច់បាល់ដោយប្រើបាតដៃហើយរក្សាកែងដៃឲ្យនៅត្រង់ជានិច្ច។
៥. ក្បាច់ហាត់ជាមួយសៀវភៅ៖ឈរឲ្យត្រង់ខ្លួនហើយលាដៃដោយដាក់សៀវភៅនៅលើដៃទាំងពីររួចធ្វើចលនារុញមកមុខនិងចំហៀងដៃត្រូវត្រង់ជានិច្ច។
៦. ក្បាច់កន្ត្រៃ៖ឈរឲ្យត្រង់ខ្លួន លាតដៃរបស់អ្នកទៅម្ខាង(មើលរូប)និងរក្សាបាតដៃលាជានិច្ច រួចធ្វើចលនាដោយលាដៃខ្វែងចុះឡើង។
៧. ឈរដងខ្លួនឲ្យត្រង់លាតដៃរបស់អ្នកទៅចំហៀងឲ្យត្រង់ ធ្វើចលនាដៃរបស់អ្នកទៅក្រោយ ទៅមុខ។
៨. ហាត់ប្រាណជាមួយខ្នើយ៖ឈរឲ្យត្រង់ រួចយកខ្នើយមួយមកដាក់ពីមុខរួចប្រើចលនាដៃច្របាច់ខ្នើយនោះ។
៩. ឈរត្រង់ខ្លួនយកដៃទាំងពីរចាប់កែងដៃទៅវិញទៅមករួចទាញកែងដៃនោះទៅមកវាជួយពង្រឹងសាច់ដុំសុដន់របស់អ្នក។
១០. លំហាត់ប្រាណទ្រចង្ការ៖លំហាត់ប្រាណនេះគឺជួយពង្រឹងសាច់ដុំទ្រូងនិងខ្នងរបស់អ្នក។ ដោយដាក់ដៃទាំងពីរនៅកម្រិតស្មារបស់អ្នក។ ប្រើចង្ការសង្កត់បាតដៃរបស់អ្នក អ្នកអាចប្រើកម្លាំងសង្កត់បាន៕ ប្រែសម្រួល៖ ឡាវែនដឺរ