Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសជនជាតិចិន៣នាក់ត្រូវចាប់ខ្លួនពីបទបើកវេបសាយអាសអាភាសនិងល្បែងស៊ីសងនៅក្រុង pattaya

បុរសជនជាតិចិន ៣ នាក់ត្រូវចាប់ខ្លួននៅជិតទីក្រុង Pattaya ពីបទបើក​គេហទំព័រអាសអាភាសនិងល្បែងស៊ីសង។ ស្នងការប៉ូលិសអន្តោប្រវេសន៍លោកឧត្តមសេនីយ៍ Sompong Chingduang កាលពីម្សិលមិញបាន​មានប្រសាសន៍ថា បុរស​ចិនទាំង ៣ នាក់នោះមានឈ្មោះ​ថាលោក​ Wang, Tang និងលោក Xi ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទនៅឯផ្ទះមួយនៅក្នុង​ឃុំ Nong Prue​​ ស្រុក Bang Lamung នៃខេត្ត Chon Buri ។

ការចាប់ខ្លួននេះ​បានធ្វើឡើង បន្ទាប់ពីប៉ូលិសអន្តោប្រវេសន៍បានទទួលព័ត៌មាន​ថា បុរសទាំង៣នេះកំពុងបើកគេហទំព័រអាសអាភាសនិងល្បែងស៊ីសង។ លោកឧត្តមសេនីយ៍​ទោ Sompong  បានថ្លែងថាក្រុមមន្រ្តីប៉ូលិសរឹបអូសបាន កុំព្យូទ័រយួរដៃមួយគ្រឿង។ ​ជនល្មើសឈ្មោះ Wang បានប្រាប់​ប៉ូលិសថា ​មានអតិថិជនចិន​បានបង់ប្រាក់ចំនួន ៦ ០០០ យ័ន (២៦ ៨០០ បាត) សំរាប់វេបសាយអាសអាភាសនិងវេបសាយល្បែងដែលគាត់បានបង្កើត។

ក្នុងករណីដាច់ដោយឡែក ប៉ូលិសខេត្ត​ Sa Kaeo ​បានឃាត់ខ្លួនបុរសជនជាតិថៃអាយុ ២២ ឆ្នាំម្នាក់ ​មានឈ្មោះថា Atikan​ ​​និងត្រូវចោទប្រកាន់ពីបទនាំជនជាតិខ្មែរចំនួន ៣ នាក់ដោយខុសច្បាប់ទៅក្នុងប្រទេសថៃ។ លោក Atikan ​​សារភាពថា​បានលួចជួយជនជាតិខ្មែរឱ្យ​ចូលទៅក្នុងប្រទេសថៃ ដោយមានគម្រោងដាក់ពួកគេនៅក្នុងស្រុក Wang Nam Yen នៃខេត្ត​ Sa Kaeo ​និងទីក្រុងបាងកក។

ក្នុងករណី​មួយទៀតនោះគឺ ជនជាតិថៃឈ្មោះ​ Uthit អាយុ ៥៨ឆ្នាំ ត្រូវបានចោទប្រកាន់នៅខេត្ត​Ubon Ratchathani ​ពីបទលួចនាំជនអន្តោប្រវេសន៍ឡាវចំនួន ៧ នាក់ចូលក្នុងប្រទេសថៃដោយខុសច្បាប់៕

កែសម្រួលសោយ៖ ភារ៉ា

ប្រភព៖ bangkok post

from: https://tnaot.com/km/m/detail/article/9581028