Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តើការអស់កំលាំងជាជំងឺដែរឬទេ?

សុខភាព៖ អស់កំលាំងគឺជារោគសញ្ញាមួយដែលមនុស្សទូទៅតែងតែរអ៊ូ ឬ និយាយប្រាប់គ្នា ។ អារម្មណ៍អស់កំលាំងវាជារឿងធម្មតាក្នុងករណីមួយចំនួនដូចជា៖ យើងធ្វើការច្រើនម៉ោង, គេងបានតិចម៉ោងនៅពេលយប់ ហើយវាធូរស្រាលទៅវិញនៅពេលសសម្រាក។ ប៉ុន្តែប្រសិនបើយើងធ្វើ ឬ សម្មភាពរាងកាយប្រចាំថ្ងៃដូចរាល់ដងស្រាប់តែមានអារម្មណ៍ថាអស់កំលាំងខ្លាំងខុសប្រក្រតីនោះយើងមានជំងឺមួយកើតឡើងហើយ។

មូលហេតុនេះការអស់កំលាំងខុសប្រក្រតីមានដូចជា៖ ការបង្កររោគ ឬ ឆ្លងរោគដោយពពួកវីរុសជាទំរង់រ៉ាំរ៉ៃ ឬស្រួចស្រាវ, ជំងឺក្រពេញបញ្ចេញក្នុង (Endocrin) ដូចជា៖ ជំងឺពកក (Hypothyroidism) ជំងឺទឹកនោមផ្អែម ( DM ), Hyperthyroidism, Addison’s disease, បញ្ហាបេះដូងខ្សោយ, ខ្សោយតំរងនោម, ខ្សោយថ្លើម ឬ ជំងឺមហារីក, ជំងឺខ្វះគ្រាប់ឈាមក្រហម, ឆ្លងជំងឺរបេង, អ្នកមានជំងឺ Stress, ការប្រើថ្នាំពេទ្យមួយចំនួនដូចជាពពួក Beta-blocker, ថ្នាំបញ្ចុះទឹកនោម ឬ អ្នករស់នៅជុំវិញតំបន់មានផ្សែងពុលច្រើនក៏ឱ្យអស់កំលាំងផងដែរ។

ការពិនិត្យរុករកមូលហេតុគឺមានសារៈសំខាន់ណាស់ដើម្បីកំណត់រោគវិនិច្ឆ័យព្យាបាលឱ្យបានត្រឹមត្រូវនិងចំឬសគុលនៃបញ្ហា ។ ការវិភាគស្រាវជ្រាវជារួមដូចជា៖

– ការពិនិត្យទឹកនោម អាចដឹងពីជំងឺតំរងនោម & ជាតិស្ករធ្លាក់តាមទឹកនោម នៃជំងឺទឹកនោមផ្អែម។

– ការពិនិត្យគ្រាប់ឈាមសរុប (Full blood count) អាចដឹងកំរិតស្នូលគ្រាប់ក្រហម មានជំងឺខ្វះគ្រាប់ឈាមក្រហម ឬ ឡើង WBC មានការបង្កររោគនៃមេរោគផ្សេងៗជាដើម។

– ការពិនិត្យនូវ ESR អាចឱ្យពត៌មានពាក់ព័ន្ធការបង្កររោគ ឬកំរិតការរលាកក្នុងខ្លួនយើង ឬ ជំងឺមហារីក។

– ការពិនិត្យមុខងារថ្លើមសរុប អាចដឹងពត៌មាននៃការរលាកថ្លើម, អ្នកផឹកស្រា, ការថតសួត ឱ្យពត៌មាននៃជំងឺ TB សួត មហារីកសួត ឬ បេះដូងរីកជាដើម និងមានកាវិភាគចំគោលដៅ ផ្សេងៗទៀតជាច្រើន។

មាន ២០% – ៣០% នៃករណីអ្នកអស់កំលាំងគឺ មានបញ្ហាជំងឺលើរាងកាយ ដូចរៀបរាប់ខាងលើ ហើយប្រហែលជា ៥០% ទៀតគឺ ពាក់ព័ន្ធទៅលើមូលហេតុបាក់ទឹកចិត្ត និងការតានតឹងអារម្មណ៍ ហើយមួយចំនួនទៀតមានអស់កំលាំងបូករួមស្រកគីឡូត្រូវប្រយ័ត្នលើជំងឺមហារីក ឬ ជំងឺឡើងជាតិពុលទៅក (Hyperthyroidism)៕

from: https://tnaot.com/km/m/detail/article/9580928