Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វ័យ​របស់​យើង​រំកិល​ទៅ​មុខជា​និច្ច

កាលណា​ពេលវេលា​កន្លង​ទៅ វ័យ​របស់​យើង​ក៏​កន្លង​ទៅ​ជាមួយ​រាល់​ៗ​ខណៈ រាល់​ៗ​ដង្ហើម រាល់​ៗ​វិនាទី ពុំ​មាន​សម្រាក​ស្រាកស្រាន្ត ហើយ​យើង​ក៏​កាន់តែ​ឈាន​ទៅ​រក​សេចក្តីស្លាប់​ផង​ដែរ ។

បើ​ពេលវេលា​ហួស​ទៅ​ហើយ យើង​មិន​អាច​ហៅ​ឱ្យ​វិល​ត្រឡប់​ក្រោយមក​វិញ​បាន​ទេ ឯ​វ័យ​របស់​យើង​ដែល​ឆ្លង​ផុត​ទៅ​ហើយ ក៏​មិន​អាច​នឹង​ហៅ​ឱ្យ​ត្រឡប់​មក​វិញទៀត​បាន​ដូច​គ្នា គឹ​តែង​រំកិល​ខិត​ទៅ​មុខជា​រៀង​រហូត ។

ហេតុនេះ​ទើប​អ្នកប្រាជ្ញ​ពោល​ថា ពេលវេលា​រមែង​ទំពា​ស៊ី​នូវ​សព្វ​សត្វ​មិន​រើសមុខ​ទេ ព្រម​ជាមួយនឹង​ខ្លួន​របស់​វា​ផង ហេតុនេះ​យើង​ត្រូវ​សាង​សេចក្តី​ល្អ ធ្វើបុណ្យ​សុន្ទរ៍ទាន​ឱ្យ​បាន​ច្រើ​ន និង​សាង​ផលប្រយោជន៍​ល្អ​ៗ​ទុក​សម្រាប់​ខ្លួន​យើង​ផង និង​អ្នក​ដទៃ​ផង ព្រោះ​សេ​ច​ក្តី​ល្អ​ទាំង​អស់នោះ​ពេលវេលា​មិន​អាច​ទំពា​ស៊ី​បាន​ឡើយ ។ ដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9580797