Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទម្លាយ​មួយ​ជ្រុង​ទៀត​! នី មុនីនាថ ជួប​គូស្នេហ៍​ថ្មី​ប៉ះ​ចំអាណិកជន​ទៀត

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​តារា​ទឹក​ភ្នែក នី មុនីនាថ ប្រកាស​ថា​មាន​ស្នេហា​ថ្មី ដែល​ត្រូវចិត្ត នាង​ក៏​បាន​កំណត់​ខ្លួន​យ៉ាង​ច្បាស់​ថា នឹង​មិន​មើលឃើញ​បុរស​អាណិកជន​រស់នៅ​អា​មេ​រិ​ក​ឡើយ​។ នាង​សុំ​អោយ​បក់​ផាត់​អោយ​ឆ្ងាយ​រឿង​ដែល​នាង​ធ្លាប់​ជួប​។ យ៉ាងណា មុនី នាថ កំពុង​ត្រូវ​បាន​ទទួល​ភាព​កក់ក្តៅ ក្រោយ​ជួប​កំលោះ​គូស្នេហ៍​រស់នៅ​ស្រុក​គេ​។

ដូច​ជា មាន​និស្ស័យ​តែ​ម្តង ក្រោយ​ពេល​ខក​ស្នេហ៍​អស់​២​លើក​ពី​បុរស​នៅ​ក្រៅ​ស្រុក មិន​បាន​ធ្វើ​ឱ្យ​កញ្ញា មុខ​ស្រទន់​រូប​នេះ​បាក់ស្បាត​ឡើយ​។ នៅ​ទីបំផុត ក្រោយរ​បួស​បេះដូង ស្រាប់តែ នី មុនីនាថ ព្រលយ​ពាក្យ​ថា បុរស​ដែល​នាង​កំពុង​មើលចិត្ត​គឺ​អ្នក​នៅ​ក្រៅប្រទេស​ជា​និស្ស័យ​ស្មាន​មិន​ដល់​។ មុនី នាថ ដែល​និយាយ​ទាក់​ទង​រឿង​ស្នេហា​ថ្មី ព្រោះ​ខ្លាច​អ្នកខ្លះ​អត់​ចូល​ចិត្ត ដោយ​នាង​ប្រាប់​ថា « គ្មាន​អ្នក​ណា​មើល​ដឹង​មែន​។ អ្នក​ដែល​នាង​ស្វែង​យល់ចិត្ត​គ្នា គឺជា​អ្នក​រស់នៅ​ឯនាយ​សមុទ្រ​ទៀត​។ គាត់​ជា​កំលោះ​វ័យ​បង​នាង​៨​ឆ្នាំ ដែល​មានមុខ​ជំនួញ​ស្រុក​យើង​ផង​ស្រុក​គេ​ផង ឡើង​ចុះ​ៗ​។ បុរស​នោះ​យល់​មិន​ប្រកាន់​ពី​អតីតកាល ហើយ​គាត់​ជា​អ្នក​រស់នៅ​ប្រទេស​អូស្ត្រាលី​»​។

ស្រី​នាថ ដែល​អះអាង​ថា វ័យ​ជិត​៣០​ឆ្នាំទៅ​ហើយ​នៅ​មិន​ទាន់​ហ៊ាន​និយាយ​ថា រៀប​ការ​ពេល​ណា​នោះ​ទេ អាស្រ័យ​លើ​ពេលវេលា​។ យ៉ាងណា​នាង នឹង​មិន​មាន​ពិធី​អ្វី​ឡើយ គឺ​រៀប​ការ​យក​តែ​ម្តង ។ ឯ​ដំណើរ​ចេញ​ទៅ​រស់នៅ​ប្រទេស​ទឹកដី​កុង​ហ្គូ​រូ​កី នាង​មិន​ទាន់​ហ៊ាន​និយាយ​មុន គឺ​រង់ចាំ​មើល​សិន​៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9580408