គ្រូបង្វឹក សាច់ដុំធំ សារភាពថា ប្រាក់ចំណូលមិនគ្រប់គ្រាន់ ទើបលក់ខ្លួន ម្តងជិត១ពាន់ដុល្លារ
ហាណូយ ៖ ក្នុងនាមជាគ្រូបង្វឹកសុខភាពល្បីឈ្មោះ នៅក្នុងមជ្ឈមណ្ឌលកីឡាកាយវប្បកម្ម នៅទីក្រុងហាណូយ ប៉ុន្តែដោយសារប្រាក់ចំណូល “មិនគ្រប់គ្រាន់” ដើម្បីទ្រទ្រង់ជីវភាព ដោយមានការ”ណែនាំ”ពីមេខ្យល់អោយធ្វើការរកចំណូលបន្ថែម គឺលក់ខ្លួនដល់ស្ត្រីដែលមានតម្រូវការផ្លូវភេទ តាមបណ្តាញសង្គម ក្នុងតម្លៃដេកមួយដង ១៨លានដុង (ជាង៧៧០ដុល្លារអាមេរិក) នេះបើយោងតាមចម្លើយសារភាពរបស់ បុរសលក់ផ្លូវភេទម្នាក់ ដែលប៉ូលិសវៀតណាមបានចាប់ខ្លួន ។
ករណីគ្រូបង្វឹកកីឡាកាយវប្បកម្ម រឺហៅថា កីឡាលើកសាច់ដុំ នៅមជ្ឈមណ្ឌលកីឡាដ៏ល្បីមួយនៅទីក្រុងហាណូយ ត្រូវបានប៉ូលិសវៀតណាមចាប់ខ្លួន ពេលកំពុងពេលលក់ផ្លូវភេទ នៅសណ្ឋាគារមួយ ក្នុងស្រុកឡុងបៀន ។ នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ក្រុមការងាររបស់នគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកឡុងបៀន បានចុះឆែកឆេរសណ្ឋាគារមួយកន្លែង ស្ថិតនៅក្នុងសង្កាត់ឡុងបៀន ស្រុកឡុងបៀន បានរកឃើញ និងឃាត់ខ្លួន ករណីទិញនិងលក់ផ្លូវភេទ ។
នៅឯប៉ុស្តិ៍ប៉ូលីស អ្នកទាំងពីរ បានសារភាពពីសកម្មភាពជួញដូរផ្លូវភេទរបស់ពួកគេ ក្មេងស្រីវៀតណាមដែលទិញសេវាផ្លូវភេទមានអាយុ ២២ឆ្នាំ ។ តាមព័ត៌មាននៅលើកាសែត Vietnamnet បានឲ្យដឹងថា បុរសពេស្យា មានឈ្មោះនៅលើហ្វេសប៊ុកថា Trần H,D (សុំមិនបញ្ជេញឈ្មោះពេញ) អាយុ៣០ឆ្នាំ ។ Trần បានចូលរៀននៅសាកលវិទ្យាល័យស្ថាបត្យកម្ម ។ បច្ចុប្បន្ន ជាគ្រូបង្វឹក ហ្វឹកហាត់កាយវប្បកម្ម សហការជាមួយមជ្ឈមណ្ឌលកីឡាល្បីៗជាច្រើន នៅទីក្រុងហាណូយ ។
បន្ទាប់ពីហេតុការណ៍នេះ អ្នកនិយមលេងអ៊ីនធឺណេត បានស្វែងរកឃើញទំព័រហ្វេសប៊ុកភ្លាមៗ ដែលត្រូវបានគេជឿជាក់ថា ជាកម្មសិទ្ធិរបស់គ្រូបង្វឹកកីឡាសាច់ដុំរូបនេះ ។
នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ Trần H,D តែងតែបង្ហោះរូបភាព បង្ហាញរាងកាយដ៏សង្ហារបស់គាត់ ជាមួយនឹងរាងកាយមាំមួន សាច់ដុំក្បាលពោះ ៦កង់ និងមានកម្ពស់ខ្ពស់ ហើយនិយមស្លៀកពាក់ម៉ូដទាន់សម័យ បែបសាមញ្ញៗ ទៀតនោះភាពទាក់ទាញរបស់គាត់សមសួននឹងមានសាច់ដុំធំទៀតនោះ ទាំងនេះធ្វើឲ្យមនុស្សស្រីមួយចំនួន មានចំណាប់អារម្មណ៍យ៉ាងខ្លាំង ។ បន្ទាប់ពីការចាប់ខ្លួន លោក Trần H,D ក៏បានសារភាពថា ការលក់ខ្លួននេះ គឺតាមរយៈមេខ្យល់ស្រីឈ្មោះ ង្វៀង ភួងថោ Nguyen Phuong Thao ។ ផ្អែកចម្លើយរបស់គ្រូបង្វឹកកីឡា កម្លាំងប៉ូលីសបានចាត់វិធានការស្រាវជ្រាវបន្តបន្ទាប់រហូតឈានដល់ឃាត់ខ្លួនស្ត្រីសង្ស័យ ង្វៀង ភួងថោ ពាក់ព័ន្ធបទល្មើសជួញដូរផ្លូវភេទ ។ ព័ត៌មាននៅលើកាសែត Vietnamnet បានឲ្យដឹងទៀតថា សូម្បីតែរហូតដល់អ្នកទាំង២ ត្រូវបានចាប់ខ្លួនក៏ដោយ ក៏ឈ្មួញកណ្តាលឈ្មោះ ង្វៀងភួងថោ និងបុរសគ្រូបង្វឹកកីឡាកាយវប្បកម្ម មិនដែលស្គាល់គ្នាទេ ។ ហើយ ង្វៀង ភួងថោ ជានិស្សិតអន្ដរជាតិ ទើបតែវិលត្រឡប់មកស្រុកកំណើតវិញ តាំងពីដើមឆ្នាំ២០២០ ។
ប្រភពពីកាសែតវៀតណាមដដែល បានបន្តទៀតថា លោក Trần H,D គឺជាគ្រូបង្វឹកដ៏ល្បីល្បាញម្នាក់ នៅឯមជ្ឈមណ្ឌលកីឡា បន្ទាប់ពីសម្រាកពីការងារ លោកTrần តែងតែត្រូវបានសមាជិកអ្នកហាត់ប្រាណ អញ្ជើញទៅផឹកកាហ្វេនិយាយគ្នាលេង ។ ទាំងនេះជាផ្លូវដែលឈានទៅរកការលក់”ផ្លូវភេទ”របស់គ្រូបង្វឹករូបនេះ ។ ភាគច្រើនលោក Trần H,D មានទំនាក់ទំនងនៅកន្លែងហាត់ប្រាណ ដែលគាត់ធ្វើការនោះ Trần ក៏និយមលេង”ក្រុមឆាត” តាមរយៈបណ្តាញសង្គម នេះហើយគឺជាអ្វី ដែលគ្រូបង្វឹកកីឡាបានជួបជាមួយមេខ្យល់ ង្វៀង ភួងថោ ។ ក្រោយពេលប៉ូលីសចាប់ខ្លួន លោក Trần H,D បានសារភាពថា លោកមានតម្រូវការរកលុយបន្ថែមលើអាជីពជាគ្រូបណ្តុះបណ្តាលផ្នែកកីឡាកាយវប្បកម្ម ពិសេសលោកចាប់ផ្តើមមានគំនិតស្វែងរកស្ត្រីនៅលើបណ្តាញសង្គម ដែលមានតម្រូវការផ្លូវភេទពីបុរស ។
កាលពីថ្ងៃទី២៨ ខែកក្កដា ស្ត្រីមេខ្យល់ ង្វៀង ភួងថោ ទទួលបានពី“ភ្ញៀវ”ស្រីម្នាក់អាយុ២២ឆ្នាំ ដែលចង់ស្វែងរកបុរសរកស៊ីផ្លូវភេទ វ័យក្មេង រាយកាយមាំ មកកំដររូបនាង ។ បន្ទាប់ពីង្វៀង ភួងថោ បានផ្ញើរូបថត រាយកាយរបស់គ្រូបង្វឹក ឲ្យទៅ“ភ្ញៀវ”មើល ។ ក្មេងស្រីវៀតណាមរូបនោះនាងបានយល់ព្រមក្នុងតម្លៃ ១៨លានដុង (ជាង៧៧០ដុល្លារអាមេរិក) ។ ប៉ុន្តែនារីឈ្មួញកណ្តាល ឲ្យប្រាក់ទៅគ្រូបង្វឹកកីឡា ត្រឹមតែ ១២លានដុង (៥១៥ដុល្លារ) ។
នៅរសៀល ថ្ងៃទី៤ ខែសីហា នៅពេលបុរសគ្រូបង្វឹក កំពុងផ្តល់ភាពសប្បាយរីករាយដ៏ពេញចិត្តទៅដល់ភ្ញៀវស្រីនោះ ត្រូវបានកម្លាំងនគរបាលចុះចាប់ខ្លួន ។ ភ័ស្តុតាងដែលប៉ូលីសឆែករកឃើញ គឺកាបូបមួយ របស់គ្រូបង្វឹករូបនេះ មានផ្ទុកនូវថ្នាំគ្រាប់(ជំនួយផ្លូវភេទបុរស) ដែលគាត់បាននាំយកមកជាមួយ រាល់ពេលដែលគាត់បំពេញបេសកកម្មម្តងៗ ។បច្ចុប្បន្នករណីនេះ កម្លាំងនគរបាលព្រហ្មទណ្ឌវៀតណាម កំពុងបន្តការស៊ើបអង្កេត នៅឡើយ ៕ ផ្តល់សិទ្ធដោយ៖ កោះសន្តិភាព