Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រត់ចែកជើងគ្នាខណៈលោកប៉ូលិសផ្កាយមួយដកកាំភ្លើងគំរាមបាញ់នារីម្ចាស់ហាង

ភ្នំពេញ៖ តាមសេចក្តីរាយការណ៍មួយបានឲ្យដឹងថា ៖ នៅវេលាម៉ោង១និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២ខែសីហាឆ្នាំ២០២០ មានហេតុការណ៍ផ្អើលឆោរឡោចេញពីហាងផឹកស៉ីមួយកន្លែងដែលស្ថិតនៅតាមបណ្តោយផ្លូវ១៦៣សង្កាត់ទួលទំពូង១ ខណ្ឌចំការមន។ ដោយមានបុរសស្លៀកពាកស៉ីវិលម្នាក់ប្រដាប់ដោយអាវុធខ្លី១ដើមដែលគេស្គាល់ថាជាឧត្តមសេនីយ៍ត្រី (ផ្កាយ១) បានជិះរថយន្តម៉ាកលុចស៊ីសពណ៌ស្កមួយគ្រឿងពាក់ស្លាកលេខនគរបាល 2-7119 បានចូលទៅហាងផឹកស៊ីដែលមានយីហោ “វិមានព្រិល” ហើយក៏ស្រាប់តែផ្ទុះហិង្សាជាមួយម្ចាស់ហាងក៏បានដកកាំភ្លើងខ្លី មិនស្គាល់ម៉ាក់មួយដើមគំរាមបាញ់ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលម្នាក់ៗរត់ចែកជើងគ្នា ហើយក៏មានអ្នករាយការណ៍ទៅសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗផងដែរ។

ក្រោយពេលសមត្ថកិច្ចចុះទៅដល់កន្លែងភ្លាមជនបង្កបានព្យាយាមឡើងរថយន្តបើកគេចចេញពីកន្លែងកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយកម្លាំងនគរបាលខណ្ឌចំការមនធ្វើការដេញតាមរហូតដល់សង្កាត់ច្បារអំពៅផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ ទើបធ្វើការឃាត់រថយន្តនោះបាន ហើយក៏នាំខ្លួនមកកាន់អធិការដ្ឋានខណ្ឌចំការមនវិញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ៖ មុនពេលកើតហេតុជនបង្កនោះបានចូលផឹកស៉ីក្នុងហាង វិមានព្រិល ខាងលើ បានមួយសន្ទុះស្រាប់តែមានទំនាស់ជាមួយម្ចាស់ហាង ដែលសង្ស័យផ្តើមចេញពីសុំស្នេហ៍ម្ចាស់មិនបាន ទើបបង្កជាទំនាស់ឈានដល់ដកកាំភ្លើងគំរាមបែបនេះ។

ក្រោយពេលបញ្ជូនជនបង្កនេះមកដល់អធិការដ្ឋាននគរបាលខណ្ឌចំការមន សមត្ថកិច្ចបានបង្ហាញអត្តសញ្ញាណជនបង្កនោះឲ្យដឹងថាមានឈ្មោះ ជិន សាមីឌី អាយុ៣២ឆ្នាំ មានឋានន្តរស័ក្តិ ជាឧត្តមសេនីយត្រី (ផ្កាយ១) ទីលំនៅផ្ទះលេខ ១៥V ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

ក្រោយពេលឃាត់ខ្លួនជនបង្កខាងលើបានសមត្ថកិច្ចនាំខ្លួនមកកាន់អធិការដ្ឋានខណ្ឌចំការមនដើម្បីធ្វើការសាកសួរបន្ថែម រីឯស្រ្តីម្នាក់ដែលជាម្ចាស់ហាងខាងលើក៏ត្រូវបានសមត្ថកិច្ចអញ្ចើញមក

កាន់អធិការដ្ឋានខណ្ឌចំមនផងដែរ ដើម្បីសាកសួថារឿងនេះផ្តើមចេញពីមូលហេតុអ្វីឲ្យពិតប្រាកដ៕ដោយ៖ សួង សាម

from: https://tnaot.com/km/m/detail/article/9580141