ស្ត្រីវ័យ ២៨ឆ្នាំ ម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ដោយមានរបួសត្រង់ក្បាលនិងអាក្រាតកាយនៅក្នុងគំនរសំរាមមួយកន្លែង ក្នុងខេត្ត Chonburi។
ជនរងគ្រោះមានឈ្មោះថា Chonthicha Nintanonm អាយុ ២៨ឆ្នាំ ជាអ្នកមកពីខេត្ត Nakhon Ratchasima ។ ម្តាយនិងស្វាមីរបស់នាងបានបញ្ជាក់ពីការស្លាប់កាលពីរសៀលនេះ។ ម្តាយរបស់នាងមានឈ្មោះថា Plearn Saraithong អាយុ ៥០ឆ្នាំ បានប្រាប់ប៉ូលិស ស្រុក Mueang Chonburi ថា កូនស្រីរបស់គាត់មានជំងឺវិកលចរិត នាងតែងតែបាត់ខ្លួនរាល់ពេលជំងឺធ្វើទុក្ខម្តងៗ។ ពេលខ្លះនាងដោះសម្លៀកបំពាក់ចេញ ហើយបង្កការរំខានដល់អ្នកស្រុកថែមទៀត។ ម្តាយនាងបន្តថា មិនដឹងថាអ្នកណាបានធ្វើអ្វីចំពោះកូនស្រីគាត់ឬអត់នោះទេ?។
ចំណែកប្តីរបស់ជនរងគ្រោះបានប្រាប់ប៉ូលិសថា រូបគេនិងជនរងគ្រោះជាប្តីប្រពន្ធនឹងគ្នារួមទាំងមានកូនប្រុសម្នាក់ផង។ បុរសជាប្តីបន្តថា «ប្រពន្ធរបស់ខ្ញុំបានបាត់ខ្លួននៅម៉ោងប្រហែល ៩ យប់មិញ ហើយយើងបានព្យាយាមតាមរកនាងតែមិនឃើញសោះ។ ខ្ញុំមិនដឹងប្រាប់កូនប្រុសថាម៉េចនោះទេអំពីរឿងបាត់ខ្លួនម្តាយគេដូច្នេះ»។ លោកវរសេនីយ៍ឯក Suriya Yoopete អធិការនគរបាលស្រុក Mueang Chonburi បានប្រាប់កាសែត The Pattaya News ថាប៉ូលិសជឿជាក់ថា បទឧក្រិដ្ឋនេះគឺជាអំពើឃាតកម្ម។ ប៉ូលិសកំពុងស៊ើបអង្កេតនិងតាមប្រមាញ់ជនសង្ស័យ ហើយបច្ចុប្បន្នពួកគេកំពុងត្រួតពិនិត្យ ថាតើជនរងគ្រោះត្រូវគេរំលោភដែរឬទេ?៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattaya news