Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មានអ៊ីចឹងដែរ! អ្នកស្រុកហៅឡានទឹកមកពន្លត់​អគ្គិភ័យស្រាប់តែជួបរឿងមួយ​ហួសចិត្ត

សោកនាដកម្មមួយក្លាយជារឿងកំប្លែងទៅវិញ ក្រោយអ្នកពន្លត់អគ្គិភ័យដឹងហេតុការណ៍ជាក់ស្តែង ហើយក៏នាំគ្នាសើចពេញក្នុងភោជនីយដ្ឋាន កាលពីថ្ងៃចន្ទ ទី ១០ ខែសីហា​ ក្នុងខេត្ត Nakhon Ratchasima ។  

រូបតំណាង

ដំបូងឡើយអ្នកស្រុកបានសង្កេតឃើញមានផ្សែងហុយចេញពី​អគារមួយដែលជាភោជនីយដ្ឋាន នៅម៉ោងប្រហែល ១០យប់ ហើយក្នុងចំណោមពួកគេបានហៅអ្នកពន្លត់អគ្គិភ័យមកព្រោះពួកគេខ្លាច​ភ្លើងឆេះកាន់តែដុះដាលឡើង។ ​ក្រោយអ្នកពន្លត់អគ្គិភ័យមកដល់ ហើយបានឡើងទៅអគារនោះ ស្រាប់តែដឹងថា ​ផ្សែងនោះកើតឡើងដោយសារ​បុគ្គលិកភោជនីយដ្ឋានបាញ់ស្ព្រៃយ៍សម្លាប់សត្វល្អិតនិងមេរោគ ហើយផ្សែងនោះមានច្រើននិងហុយចេញមកក្រៅដែលជាហេតុធ្វើឱ្យអ្នកស្រុកយល់ច្រឡំ។

រូបតំណាង

អ្នកពន្លត់អគ្គិភ័យបាន​ណែនាំទៅដល់ខាងភោជនីយដ្ឋានឱ្យដាក់ផ្លាកសញ្ញាជូនដំណឹងជាមុន​ទៅអ្នកជិតខាងអំពីអ្វីដែលខ្លួនកំពុងធ្វើដើម្បីចៀសវាងការយល់ច្រឡំកើតឡើង៕ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ nation thailand

from: https://tnaot.com/km/m/detail/article/9579594