តាមប្រភពបានឱ្យដឹងថាប្រទេសថៃបានអនុញ្ញាតឱ្យ សាលារៀន និងសាកលវិទ្យាល័យនៅទូទាំងប្រទេសថៃគ្រោងនឹងបើកដំណើរការជាថ្មីនៅថ្ងៃព្រហស្បតិ៍ ទី ១៣ ខែសីហា ប៉ុន្តែត្រូវស្ថិតនៅក្រោមវិធានការណ៍ការពារដ៏តឹងរឹងដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគកូវីដ១៩។
ការិយាល័យគណៈកម្មការអប់រំមូលដ្ឋាន (Obec) នៅថ្ងៃនេះបានផ្ញើលិខិតមួយច្បាប់ទៅកាន់វិទ្យាស្ថានអប់រំទាំងអស់នៅទូទាំងប្រទេស ដោយប្រកាសថា គ្រប់សាលាថ្នាក់ចំណេះដឹងទូទៅ និងសាកលវិទ្យាល័យ អាចបន្តការដំណើរការដូចធម្មតាចាប់ពីថ្ងៃព្រហស្បតិ៍ខាងមុខនេះតទៅ។
ទោះយ៉ាងណាក៏ដោយ កូនសិស្សនិងអ្នកដែលពាក់ព័ន្ធត្រូវតែធានាឱ្យបាននូវវិធានការណ៍សុខភាពសាធារណៈទាំង៥ ដែលមានដូចជា ការពិនិត្យសុខភាព ការវាស់កម្តៅ ការភ្ជាប់ប្រព័ន្ធ ThaiChana ពាក់ម៉ាស់ ការលាងសម្អាតដៃព្រមទាំងរក្សាគម្លាត៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattaya news