មនុស្សពីរនាក់បានរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីម៉ូតូរបស់ពួកគេបុកជាមួយរថយន្តដឹកទំនិញកង់ ១៨ នៅខេត្ត Mueang Chonburi កាលពីម្សិលមិញ។
ក្រុមសង្គ្រោះបន្ទាន់ត្រូវបានគេជូនដំណឹងអំពីគ្រោះថ្នាក់នេះនៅពេលព្រឹក ដែលមានទីតាំងនៅជិតសាលារៀនក្នុងតំបន់ Nong Ree។
ក្រោយទៅដល់កន្លែងកើតហេតុ ក្រុមសង្គ្រោះបន្ទាន់ បានឃើញបុរសឈ្មោះ Somchock Ketbamrung អាយុ ៤០ឆ្នាំ ជាអ្នកបើកម៉ូតូឌុបមិត្តស្រីម្នាក់។ ពួកគេទាំងពីរនាក់បានរងរបួសធ្ងន់ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ដើម្បីទទួលការព្យាបាល។
អ្នកបើកបររថយន្តដឹកទំនិញមានឈ្មោះថា Konkamon Yonpan អាយុ ២៣ ឆ្នាំបាននិយាយថាគាត់បានបើកភ្លើងស៊ីញោខាងឆ្វេង ហើយបត់ ដោយមិនបានឃើញម៉ូតូរបស់ជនរងគ្រោះនោះទេ ព្រោះម៉ូតូនោះបើកក្នុងល្បឿនលឿនពេក។ តៃកុងឡាន Konkamon Yonpan មិនមានរបួសអ្វីនោះទេ។ ប៉ូលិសខេត្ត Mueang Chonburi កំពុងបន្តការស៊ើបអង្កេតចំពោះហេតុការណ៍ឱ្យបានច្បាស់លាស់តាមរយៈវីដេអូនៅក្នុងកាមេរ៉ាសុវត្ថិភាពនៅក្បែរនោះ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattaya news