Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មន្ត្រីកងទ័ពជើងទឹកថៃម្នាក់ត្រូវចោទប្រកាន់ពីបទបុកហើយរត់បណ្តាលឱ្យមនុស្ស ៥នាក់រងរបួស

មន្រ្តីកងនាវាចរនៃកងទ័ពជើងទឹកថៃបានប្រគល់ខ្លួនឱ្យប៉ូលិសបន្ទាប់ពីបង្កឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានបណ្តាល​ឱ្យមនុស្ស ៥នាក់ រងរបួសនៅស្រុក Sattahip កាលពីម្សិលមិញ។

ឧប្បត្តិហេតុនេះបានកើតឡើង​នៅយប់ពាក់កណ្តាលអធ្រាត្រ ថ្ងៃទី ១០ ខែសីហាឆ្នាំ ២០២០ នៅមុខផ្សារមួយ​។

​ហេតុការណ៍នេះបានធ្វើឱ្យមនុស្ស ៥ នាក់រងរបួសជាបន្ដបន្ទាប់ ហើយរថយន្ដបង្កហេតុ​បានបើករត់គេចបាត់ភ្លាមៗ។ ​ក្នុងចំណោមអ្នករងរបួសមានពីរនាក់​ជាក្មេងប្រុសអាយុ ១៤ និង ១៥ ឆ្នាំ។ ក្មេងប្រុសម្នាក់​មិនបង្ហាញអត្តសញ្ញាណបានប្រាប់ប៉ូលិសថា រូបគេនិងមិត្តភក្តិ​កំពុងជិះម៉ូ​តូមួយគ្រឿង ​ស្រាប់តែបានឃើញមនុស្សរងគ្រោះ​ ៣ នាក់ ដេកនៅលើផ្លូវ​​ក្រោយមានគ្រោះថ្នាក់ នៅពេលឈប់ម៉ូតូសួរជនរងគ្រោះថាមានអ្វីឱ្យជួយឬទេ ស្រាប់តែឡានបង្កហេតុដដែលបានបន្តបុកពួកគេទាំងពីរទៀត។

លោកវរសេនីយ៍ឯក Wuttiphong Somjai មេបញ្ជាការប៉ូលិស​ Plu Taluang  បាន​ស្គាល់អ្នកបើករថយន្ដ​បង្កហេតុថាជាមន្ដ្រីថ្នាក់ទី១ ឈ្មោះ Chawarit Wongsamran នៃបញ្ជាការដ្ឋានការពារអាកាសនិងឆ្នេរមកពីកងទ័ពជើងទឹកថៃ។ ​ជនល្មើសបានប្រគល់ខ្លួនឱ្យប៉ូលិសកាលពីរសៀលម្សិលមិ​ញ ដោយប្រឈមនឹងការចោទប្រកាន់ពីបទបើកបរមិនប្រុងប្រយ័ត្នបណ្តាលឱ្យរងរបួសធ្ងន់ហើយ​រត់ចោលហេតុការណ៍៕  ​

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ the pattaya news

from: https://tnaot.com/km/m/detail/article/9578884