Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វិធី​ធ្វើ​ឲ្យ iPhone អេក្រង់ OLED ស៊ី​ថ្ម​តិច iPhone ផ្សេង​មិន​អាច​ធ្វើ​ដូច​

អេក្រង់​ OLED លើ​ iPhone ស៊េរីខ្ពស់ដូចជា iPhone X, iPhone XS/XS Max និង iPhone 11 Pro/Pro Max ជា​ដើម មាន​លក្ខណៈ​ពិសេស​ខុស​ពី​ អេក្រង់​ LCD ដែល​ប្រើ​លើ​ iPhone ដទៃ​ទៀត រួម​មាន​ការ​សន្សំសំចៃ​ថាមពល​បាន​ច្រើន​ជា​ដើម។

អេក្រង់​ OLED ប្រើ​ប្រាស់​នូវ​​​អំពូល​​តូចៗ​​​រួម​ផ្សំ​គ្នា​ដើម្បី​បង្កើត​នូវ​ពណ៌​ស-ខ្មៅ ឬ ពណ៌​ធម្មជាតិ​ ហេតុ​នេះ​ពេល​ចង់​បង្ហាញ​ចេញ​ពណ៌​ខ្មៅ​លើ​អេក្រង់​​​អំពូល​​នេះ​អាច​បិទ​បាន​ ជា​ចំណុច​មួយ​ជួយ​សន្សំសំចៃ​ថាមពល។ ខណៈ​ដែល​អេក្រង់​ LCD ត្រូវ​ការ​ថាមពល​ដើម្បី​បង្កើត​ចេញ​ជា​ពណ៌​ខ្មៅ​ ដោយ​សារ​អេក្រង់​ប្រភេទ​នេះ​ពឹង​ផ្អែក​លើ ​Backlight។

​​​​​​​​ហេតុ​នេះ​ដើម្បី​អាច​សន្សំសំចៃ​ថាមពល​បាន​ច្រើន​លើ​​ iPhone ប្រើ​អេក្រង់ OLED ​​អ្នក​អាច​អនុវត្តន៍​តាម​វិធី​ដូច​ខាង​ក្រោម ៖

ប្រើ​ប្រាស់​ផ្ទាំង​ Wallpaper ពណ៌​ខ្មៅ​

អាច​ដំណើរ​ការ​មុខងារ​ Night Shift ដើម្បី​បាន​បន្ថយ​ពន្លឺ​ពណ៌​ខៀវ​ដែល​បង្កើត​ឡើង​ដោយ​​អេក្រង់ (ពន្លឺ​ពណ៌​ខៀវ​ជា​ពន្លឺ​ដែល​ស៊ី​ថាមពល​ច្រើន​ជាង​គេ​បន្ទាប់​ពន្លឺ​ពណ៌​-ស សម្រាប់​អេក្រង់​ OLED)

ដោយ​សារ​​ពន្លឺ​ពណ៌​-ស​ ប្រើ​ថាមពល​ច្រើន​ជាង​គេ ហេតុ​នេះ​អ្នក​​អាច​កាត់​បន្ថយ​ពន្លឺ​ពណ៌​-ស បាន​ដោយ​ចូល​ទៅ​កាន់ Settings –> General → Accessibility → Display Accomodation

ប្រសិន​បើ​អ្នក​ឧស្សាហ៍​មើល​វីដេអូ​លើ​ YouTube គួរ​ប្រើ​ប្រាស់​មុខងារ​ Dark Theme ដែល​មាន​ក្នុង​ Settings នៃ​កម្មវិធី​

@ដើម្បី​អាច​សន្សំសំចៃ​ថាមពល​បាន​កាន់​តែ​ច្រើន​នោះ ៖

ប្រើ​ប្រាស់​មុខងារ​ Smart Invert ដោយ​ចូល​ទៅ​កាន់​ Settings –> General → Accessibility → Display Accomodation → Invert Colors → រួច​ចុច​ដំណើរ​ការ​ Smart Invert

ប្រើ​ប្រាស់​ Filter Grayscale ដែល​ស្ថិត​ក្នុង Settings –> General → Accessibility → Display Accomodation → Color Filters រួច​ដំណើរ​ការ​ Color Filters និង​រើស​យក​ Grayscale​​​​​​

from: https://tnaot.com/km/m/detail/article/9328070