Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងធ្វើឱ្យមានមនុស្សម្នាក់ស្លាប់ និង ១០ នាក់ឯទៀតរងរបួស

ស្ត្រីម្នាក់​ស្លាប់ និង ១០ នាក់ផ្សេងទៀតបានរងរបួស ក្រោយពេលដែលរថយន្តរបស់ពួកគេធ្វើដំណើរទៅកាន់​ខេត្ត Nakhon Si Thammarat ហើយបានធ្លាក់ចូលទៅក្នុងប្រឡាយមួយ​ដែលស្ថិតនៅជាប់ផ្លូវក្នុងស្រុក Kanchanadit ខេត្ត Surat Thani ​។

ប៉ូលិសបាននិយាយថា គ្រោះថ្នាក់​នេះបានកើតឡើងនៅ​ម៉ោងប្រហែល ៥ និង ៣០នាទី លើផ្លូវដែលមានទិសដៅពីខេត្ត Surat Thani ទៅខេត្ត Nakhon Si Thammarat ក្នុង​ឃុំ​ Phlaiwas នៃស្រុក Kanchanadit ។  មកដល់កន្លែងកើតហេតុភ្លាម ប៉ូលិសនិងក្រុមសង្គ្រោះបន្ទាន់​បានរកឃើញរថយន្តមួយគ្រឿង​រងការខូចខាតយ៉ាងដំណំ​ពាក់ស្លាកលេខបាងកក ជ្រុលទៅបុកដើមឈើក្នុងប្រឡាយ​។ មនុស្សក្នុងហេតុការណ៍នេះមានចំនួន ១២ នាក់ ស្ត្រី ៧នាក់​ ប្រុស ៥នាក់។  ​ជនរងគ្រោះទាំងអស់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ Kanchanadit ទាំងអស់ ។ ជាអកុសលម្នាក់ក្នុងចំណោម​ពួកគេ​ដែលមានឈ្មោះថា ​ Boonnam Khamthian អាយុ ៣២ឆ្នាំ ​បានស្លាប់ក្រោយពេលទៅដល់មន្ទីរពេទ្យ។

តាមការស៊ើបអង្កេតរបស់ប៉ូលិសបាន​ឱ្យដឹងថា អ្នកបើកបររថយន្តឈ្មោះ Chartchai Ruamjai អាយុ ៣២ឆ្នាំ ​បានធ្វើដំណើរជាមួយសាច់ញាតិ​ដែលនៅក្នុងឡានទាំងអស់ពី ខេត្ត Phetchaburi ទៅវត្ត Chedi ​ស្ថិតនៅក្នុងស្រុក Sichon នៃខេត្ត Nakhon Si Thammarat ។ ឡាន​របស់ពួកគេបានបើកបរក្នុងល្បឿនលឿន ហើយជ្រុលចង្កូតចេញពីផ្លូវ​ធ្លាក់ចូលទៅក្នុងប្រឡាយ​និងបុកដើមឈើដែលនៅក្នុងប្រឡាយនោះថែមទៀត។ ប៉ូលិសជឿជាក់ថាអ្នកបើកបរ​ប្រហែលជាគេងលក់ពេលកំពុងបើកបរ​។ តែទោះជាយ៉ាងណាក៏ដោយ ប៉ូលិសនឹងនៅតែបន្តការស៊ើបអង្កេតបន្ថែមទៀត៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ bangkok post 

from: https://tnaot.com/km/m/detail/article/9578778