
តារាចម្រៀង Park Ji Hoon បានបរិច្ចាគ ១០លានវ៉ុន ប្រហែលជា ៨ ៤៤២ដុល្លារ ដល់ជនរងគ្រោះដោយទឹកជំនន់នៅកូរ៉េខាងត្បូង ។
កាលពីថ្ងៃទី១១ ខែសីហានេះ អ្នកតំណាងម្នាក់មកពីសមាគមសង្គ្រោះជាតិនៃគ្រោះមហន្តរាយបានបង្ហាញថា តារាចម្រៀង Park Ji Hoon បានបរិច្ចាគថវិកាចំនួន ១០លានវ៉ុនដើម្បីជួយដល់ជនរងគ្រោះដែលរងគ្រោះដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅកូរ៉េខាងត្បូង។ ថវិកាទាំងនេះនឹងត្រូវប្រើប្រាស់ដើម្បីជួយដល់ជនរងគ្រោះដោយទឹកជំនន់ដោយផ្ទាល់ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងស្តារការខូចខាតឡើងវិញផងដែរ ។
នៅក្នុងព័ត៌មានផ្សេងទៀតក៏បានចុះផ្សាយថា លោក Park Ji Hoon ត្រូវបានសម្តែងជាតួឯកក្នុង រឿងភាគថ្មីមួយ ដែលមានចំណងជើងថា Love Revolution ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop