Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកដំណើរប្រមាណជាង៣ពាន់នាក់ ចូលតាមជើងអាកាស កំពុងត្រួតពិនិត្យធ្វើតេស្តរកវីរុសកូវីដ១៩

អ្នកដំណើរ តាមជើងអាកាសប្រមាណជាង៣ពាន់នាក់ កំពុងធ្វើចត្តាឡីស័ក ដាក់នៅដាច់ដោយឡែកពីគេ ដើម្បីធ្វើតេស្តិ៍រកមេរោគកូវីដ១៩។

បើតាម លោកហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាលបានឱ្យដឹងថា ក្រសួងសុខាភិបាលបានប្រើប្រាស់ ក្រុមឆ្លើយតបបន្ទាន់ ប្រមាណជាង២ពាន់នាក់ ដែលកំពុងដាក់​រាយ​នៅ​គ្រប់ទីកន្លែងដើម្បីអនុវត្តការធ្វើតេស្តិ៍ ទៅលើអ្នកដំណើរតាមច្រកព្រំដែនផ្លូវគោក ផ្លូវអាកាស និងសហគមន៍ផ្សេងៗ។

គិតត្រឹមថ្ងៃទី១៦ ខែឧសភា រហូតមកដល់ថ្ងៃទី៤ ខែមិថុនានេះ គឺមានអ្នកដំណើរតាមផ្លូវអាកាស ប្រមាណជាង៣ពាន់នាក់ ត្រូវបានដាក់នៅដាច់ដោយឡែកគេ នៅព្រលានយន្តហោះយោ​ធា និងនៅមណ្ឌលសុខភាពចាក់អង្រែ និងមណ្ឌលសុខភាពផ្សេងៗទៀត ដើម្បីត្រួតពិនិត្យសុខភាពធ្វើតេស្តិ៍រកមេរោគកូវីដ១៩”។

លោក ហុក គឹមចេងបន្តថា កន្លងមកនេះ ក្រសួងសុខាភិបាលបានដាក់ចេញ នូវវិធានការអនាម័យ ត្រួតពិនិត្យ តាមដានប្រភពអ្នកធ្វើដំណើរ និងធ្វើតេស្តិ៍រកមេរោគ ទើបកម្ពុជាអាចទប់ស្កាត់ករណីមិនឆ្លងថ្មី រហូតមកដល់ពេលបច្ចុប្បន្ននេះ។

ការអនុវត្តវិធានការ ដាក់នៅដាក់ដោយឡែកពីគេ ត្រួតពិនិត្យទៅលើអ្នកដែលសង្ស័យ និងការព្យាបាលបានទាន់ពេលវេលា ទើបកម្ពុជាអាចរកឃើញអ្នកជំងឺកូវីដ១៩ រហូតដល់ជាង១០០នាក់ ហើយមនុស្សជាង១០០នាក់នេះ គឺមិនមានការវិវឌ្ឍធ្ងន់ធ្ងរនោះទេ។

បើតាមលោកអគ្គនាយកបញ្ជាក់ថា”យើងនិងធ្វើការពង្រឹងខ្លាំង ទៅលើអ្នកធ្វើដំណើរពីក្រៅ ចូលមកកម្ពុជា ដូច្នេះទើបយើងអាចគ្រប់គ្រងស្ថានភាពនេះបាន”។

គួរបញ្ជាក់ថា លទ្ធភាពនៃការធ្វើតេស្តរកមេរោគកូវីដ១៩ របស់ក្រុមឆ្លើយតបបន្ទាន់ គឺអាចទទួលបានប្រមាណ១ពាន់នាក់ ក្នុង១ថ្ងៃ។ ប៉ុន្តែជាក់ស្តែងការពិនិត្យធ្វើតេស្តរកមេរោគកូវីដ១៩ គឺមានចាប់ពី២០០ទៅ៦០០តេស្ត ក្នុង១ថ្ងៃ៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9328032