ដើម្បីសម្រេចគោលដៅរបស់អ្នក អ្នកត្រូវតែមានវត្តមានក្នុងបេះដូង និងខួរក្បាលរបស់មនុស្សដែលគាំទ្រអ្នក ។ មានន័យថាអ្នកត្រូវតែធ្វើឲ្យក្រុមមនុស្សដែលអាចជួយឲ្យអ្នកក្លាយជាអ្នកមាន និងជោគជ័យស្គាល់អ្នក ។ ការកសាងឈ្មោះសម្រាប់ខ្លួនឯងមិនត្រឹមតែទាក់ទិននឹងការធ្វើឲ្យមនុស្សច្រើនស្គាល់អ្នកទេ តែវាទាក់ទិននឹងការធ្វើឲ្យមនុស្សដែលសំខាន់ៗស្គាល់អ្នក ។
ដោយហេតុដូចនេះ អ្នកត្រូវតែបង្ហាញនូវតម្លៃខ្លួនរបស់អ្នក ចែករំលែកនូវព័ត៌មាន ឬចំណេះដឹងដែលមានតម្លៃ និងចូលរួមក្នុងការពិភាក្សាលើប្រធានបទដែលគួរឲ្យចាប់អារម្មណ៍។ ខាងក្រោមគឺជាគន្លឹះមួយចំនួនដែលដកស្រង់ចេញពីអត្ថបទមួយរបស់ Forbes ដែលអាចជួយឲ្យអ្នកសម្រេចបានគោលដៅខាងលើ ៖
១. ភាពខ្ជិលច្រអូស
វាមិនងាយស្រួលទេក្នុងការចែករំលែកអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាមួយអ្នកដទៃ ឬលើប្រព័ន្ធសង្គមរបស់អ្នក ។ ដូច្នេះអ្នកគួរតែចំណាយពេលច្រើនក្នុងការបង្កើតវា មិនថាវាជារូបភាព វីឌីអូ ឬអត្ថបទចែករំលែកឡើយ ។
២. ការសហការ
អ្នកមិនចាំបាច់ធ្វើវាដោយខ្លួនឯងទេ ។ ផ្ទុយមកវិញ អ្នកអាចសហការជាមួយសមាជិកណាម្នាក់ដែលស្ថិតក្នុងវិស័យរបស់អ្នកដែរ ។ វាអនុញ្ញាតឲ្យអ្វីដែលអ្នកចែករំលែកទទួលបានចំណាប់អារម្មណ៍ និងការទទួលស្គាល់ច្រើនជាងការធ្វើដោយម្នាក់ឯងថែមទៀត ។ លើសពីនេះទៅទៀត អ្នកអាចស្គាល់មនុស្សដែលកំពុងត្រូវបានអ្នកដទៃគោរពក្នុងវិស័យរបស់អ្នក និងអាចបង្កើតទំនាក់ទំនងល្អៗជាមួយពួកគេជាដើម ។
៣. បង្កើតស្ថិតិ
មនុស្សចូលចិត្តទទួលមើលស្ថិតិទាក់ទិននឹងប្រធានបទដែលពួកគេចាប់អារម្មណ៍លើ ដូច្នេះប្រសិនបើអ្នករកបានស្ថិតិដែលអ្នកគិតថាអ្នកគាំទ្រអ្នកនឹងចាប់អារម្មណ៍នោះ អ្នកគួរតែព្យាយាមចែករំលែក ។ ការធ្វើដូច្នេះមិនត្រឹមតែទាក់ទាញចំណាប់អារម្មណ៍អ្នកដទៃទេ តែថែមទាំងអាចផ្តល់នូវព័ត៌មានល្អៗដល់ពួកគេថែមទៀត ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព