
ដើម្បីដឹងថាអ្នកមានចរិតបែបណា?
រូបទី ( ក )
ប្រសិនបើអ្នកជ្រើសរើសយករូបទីមួយ មានន័យថាអ្នកមានអត្តចរិតខាងក្នុងគឺកាច ទោះបីជាអ្នកមើលមកចាស់ទុំ រឹងមំាក៏ដោយតែអ្នកក៏នៅតែមានភាពគួរឲ្យស្រឡាញ់បង្កប់នៅក្នុងចិត្តដែរ។ ប៉ុន្តែ នៅក្នុងគំនិតរបស់អ្នកតែងតែមានគំនិតអត់ចិត្តផុសឡើងម្តងៗ តែក៏មានសញ្ញាល្អៗផុសចេញមកវិញដែរ។
រូបទី ( ខ )
ប្រសិនបើអ្នកជ្រើសរើសយករូបទីពីរវិញ មានន័យថាអ្នកមានអត្តចរិតខាងក្នុងគឺប្រកបដោយបញ្ញាវៀងវៃ។ បោះទោះបីជាពេលខ្លះអ្នកមានអាកប្បកិរិយាឆ្គំាឆ្គងក៏ដោយ តែធាតុពិតក្នុងចិត្តរបស់អ្នកប្រកបដោយការយល់ដឹងដែលមានតែអ្នកជិតស្និទ្ធនឹងអ្នកតែប៉ុណ្ណោះមើលដឹងថាអ្នកជាមនុស្សសុភាពរាបសារ។
រូបទី ( គ )
សម្រាប់អ្នកជ្រើសរើសយករូបទីបីវិញ អ្នកមានអត្តចរិតជាក្មេងដ៏ល្អម្នាក់។ អ្នកពិតឆាប់មានអារម្មណ៍ប៉ះពាល់ទៅនឹងរឿងផ្សេងៗនៅពិភពលោកខាងក្រៅនិងមានអារម្មណ៍អាណិតអាសូរលឿន។ នៅពេលអ្នកជួបនរណាម្នាក់កំពុងត្រូវការជំនួយ អ្នកនឹងតែងរះឡើងជួយពួកគេជានិច្ច។
រូបទី ( ឃ )
សម្រាប់អ្នកជ្រើសរើសយករូបទីបួនវិញ អ្នកមានអត្តចរិតជាក្មេងមិនស្តាប់បង្គាប់នៅក្នុងខ្លួនអ្នក។ អ្នកកើតមកគឺជាមនុស្សដែលមិនចេះស្តាប់បង្គាប់។ មនុស្សទូទៅគេនិយាយថា១ អ្នកនិយាយថា ២ ឬ ៣ទៅវិញ។ អ្នកជាមនុស្សចូលចិត្តសេរីភាពនិងមិនចូលចិត្តការបង្ខំ ពិសេសគឺស្អប់អ្នកគ្រប់គ្រងលើរូបអ្នក។ នោះក៏ដោយសារតែអ្នកគិតថា ជីវិតមួយនេះគឺជារបស់អ្នកហើយវាជាជម្រើសរបស់អ្នកដែរ។
.ស្រលាញ់ព្រះនាងElsaមួយណាដែរ?
.កំុភ្លេចចូលcommentទាំងអស់គ្នាណា!!