Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រស់នៅក្នុងបន្ទប់ជួលតែមួយសោះ! បែរជាប្រើល្បិចធ្វើស៊ីយកខ្ទេចយកខ្ទី​

កាលពី​​រសៀល​ថ្ងៃ​ទី​១០​ ខែសីហា ឆ្នាំ ២០២០​នេះ​ថា ជនសង្ស័យ​ម្នាក់​បាន​លួច​ម៉ូតូ​និង​លុយ​របស់​មិត្ត​ភក្តិ​ពី​ខេត្តសៀមរាប រួច​ជិះ​ទៅ​សម្ងំ​លាក់​ខ្លួន​នៅ​ខេត្តកំពង់ធំ ត្រូវ​បាន​កម្លាំង​នគរបាល​ទាំង​២​ខេត្ត សហការ​គ្នាស្រាវជ្រាវ​មុខសញ្ញា​ រួច​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន ហើយ​ប្រគល់​មក​ឱ្យ​កម្លាំង​នគរបាល​ជំនាញ ក្រុង​សៀម​រាប​វិញ ដើម្បី​ធ្វើការ​សួរនាំ​។

ក្រោយ​ពី​ធ្វើ​ការ​សាកសួរ​ ជន​សង្ស័យបាន​ឆ្លើយ​សារ​ភាព​ថា ​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​និង​ប្រាក់​របស់​ជន​រង​គ្រោះ​ខាងលើ​ពិតប្រាកដ​មែន​។

ដោយបច្ចុប្បន្ន​កម្លាំង​នគរបាល​ក្រុង​សៀមរាប​កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​ខ្លួន​ជន​សង្ស័យ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ ។ ​ចំណែក​ម៉ូតូ​ប្រគល់​ឱ្យ​ម្ចាស់​វិញ​៕ ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9578609