ចិន ៖ ប្រទេសចិន នឹងធ្វើវិសោធនកម្មច្បាប់របស់ខ្លួន ស្តីពីការប្រើប្រាស់ទង់ជាតិ ដើម្បីហាមឃាត់ប្រជាជនមិនឱ្យព្យួរទង់ជាតិរបស់ខ្លួនបញ្ច្រាស់ដាំដូងចុះក្រោម។
ស្ថាប័ននីតិប្បញ្ញត្តិកំពូល គណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជន បានពិនិត្យសេចក្តីព្រាងវិសោធនកម្មលើច្បាប់ប្រើប្រាស់ទង់ជាតិ កាលពីថ្ងៃសៅរ៍ ដែលក្នុងនោះ ការព្យួរទង់ជាតិដាំក្បាលចុះក្រោម ត្រូវបានគេចាត់ទុកថា ជាវិធីធ្វើឱ្យខូចកិត្តិយសនៃទង់ជាតិ។ នេះគឺជាការប្រាប់ឱ្យដឹងពីសំណាក់ភ្នាក់ងារសារព័ត៌មាន Xinhua។
ការធ្វើវិសោធនកម្មនេះ ក៏ហាមឃាត់ ការចោលសំរាម ផងដែរ ហើយនិយាយថា ទង់ជាតិដែលត្រូវបានប្រើក្នុងព្រឹត្តិការណ៍ធំៗ ត្រូវតែបោះចោលឱ្យបានសមរម្យ។ ការប្រើប្រាស់ទង់ជាតិនៅលើអ៊ីនធើរណេត ក៏ត្រូវបានគេកំណត់ផងដែរ។ ការធ្វើវិសោធនកម្មនេះ ធ្វើឡើងដើម្បីបង្កើនការប្រើប្រាស់ទង់ជាតិ និងលើកកម្ពស់ការអប់រំអំពីវា។
គណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជន ក៏កំពុងពិនិត្យមើលការធ្វើវិសោធនកម្មច្បាប់ស្តីពីនិមិត្តសញ្ញាជាតិដើម្បីហាមឃាត់ការប្រើប្រាស់ពាណិជ្ជកម្ម។គួរបញ្ជាក់ផងដែរថា សាធារណរដ្ឋប្រជាមានិតចិន បានបង្កើតទង់ក្រហមផ្កាយប្រាំជាទង់ជាតិរបស់ខ្លួន នៅពេលវាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៩ និង បានចេញច្បាប់ស្តីពីទង់ជាតិនៅឆ្នាំ១៩៩០៕ ផ្តល់សិទ្ធដោយ៖ កោះសន្តិភាព