Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កម្ពុជាប្រកាសផ្អាក ជើងហោះហើរពីប្រទេសហ្វីលីពីន ជាបណ្តោះអាសន្ន

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១​ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសមួយដោយ​ផ្តោតសំខាន់លើការផ្អាកជាបណ្តោះអាសន្ន នូវជើងហោះហើរពីប្រទេសហ្វីលីពីន មួយរយៈ​ចាប់ពី​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០តទៅ។

យោងតាមចំណារយល់ព្រមពី នាយករដ្ឋមន្ត្រី​ ដែលចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ លើ​លិខិត​លេខ១៧៤សខល ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល បានសម្រេច​ក្នុង​ការ​ផ្អាក​ជាបណ្តោះអាសន្ននូវជើងហោះហើរពីប្រទេសហ្វីលីពីន មួយរយៈចាប់ពីថ្ងៃទី១៣ ខែសីហា ឆ្នាំ​២០២០តទៅ។

ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការផ្អាកជាបណ្តោះអាសន្ននូវជើងហោះហើរពីប្រទេសម៉ាឡេស៊ី និង​ឥណ្ឌូ​នេស៊ី ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០កន្លងមក បានរួម​ចំណែក​ដល់​ការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩។

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងកត់សម្គាល់ថា អត្រាឆ្លងបានហត់ឡើងយ៉ាងគំហុក​នៅ​ប្រទេស​ហ្វីលីពីន ដែលធ្វើឱ្យអត្រាអ្នកផ្ទុកវីរុសកូវីដ១៩ ខ្ពស់ជាងគេបំផុតនៅក្នុងបណ្តាប្រទេស​សមាជិក​អាស៊ាន។ ដូច្នេះអ្នកដំណើរមកពីប្រទេសហ្វីលីពីន ក៏ជាការព្រួយបារម្មណ៍ផងដែរ ម្យ៉ាងទៀត កាល​ពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ជើងហោះហើរប្រទេសហ្វីលីពីនមួយ​ដែលមានអ្នកដំណើរ​សរុប​ចំនួន១១៩នាក់ ត្រូវបានធ្វើតេស្តរកឃើញមានអ្នកវិជ្ជមានវីរុសកូវីដ១៩ រហូតដល់ទៅ១៣នាក់ ដែល​​បញ្ជាក់ ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងវិទ្យាស្ថានជាតិសុខភាពសាធារណៈ​ដូច្នេះក្រសួងសុខាភិបាល​អំពាវ​នាវ ឱ្យមានការប្រុងប្រយ័ត្ន ដើម្បីទប់ស្កាត់នូវរលកទី២​៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9578056