ការស្លាប់របស់ជនជាតិស្បែកខ្មៅ George Floyd បានធ្វើឲ្យកក្រើកពិភពលោក ហើយមន្ត្រីជាច្រើនរបស់អាមេរិក មានសកម្មភាពគាំទ្រដល់ជនជាតិស្បែកខ្មៅ។ នៅពេលនេះដែរ បណ្តាសមាជិកព្រឹទ្ធសភាអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ បានលុតជង្គង់ នៅក្នុងរដ្ឋសភា រយៈពេល ជាង៨នាទី ដើម្បីគោរពវិញ្ញាក្ខន្ធដល់ជនជាតិស្បែកខ្មៅ George Floyd ស្លាប់ ក្រោមជង្គង់របស់ប៉ូលិសអាមេរិក។
សកម្មភាពខាងលើ បានធ្វើឡើងទៅតាមគំរូរបស់សមាជិកព្រឹទ្ធសភា មកពីរដ្ឋ New Jersey លោក Cory Booker ដោយសមាជិកទាំងអស់លុតជង្គង់ រយៈពេល៨ នាទី និង៤៦វិនាទី ដែលជាពេលវេលា របស់ជនរងគ្រោះ ស្ថិតនៅក្រោមជង្គង់របស់ប៉ូលិស រហូតដល់ដាច់ខ្យល់ស្លាប់។
សមាជិកព្រឹទ្ធសភាអាមេរិកជាច្រើនរូប បានលុតជង្គង់ឱនក្បាលគោរពដល់សពជនរងគ្រោះ។ តំណាង Booker បានលើកឡើងថា « ថ្ងៃនេះយើងមានវត្តមាននៅទីនេះគឺដើម្បីបង្ហាញពីការឈឺចាប់ ក្រោយការស្លាប់យ៉ាងអាណោចអាធម្មរបស់ George Floyd ។ ចំណែកតំណាងរាស្ត្រ Ahmaud Arbery, Breonna Taylor បានលើកឡើងថា «យើងចង់លើកកម្ពស់សិទ្ធិសេរីភាពរបស់អស់លោកអ្នក ដូច្នេះយើងចាំបាច់ត្រូវតែធ្វើគ្រប់យ៉ាង ដើម្បីការពារអ្នកនៅរស់»។
នេះក៏ជាពេលវេលា ដែលតំណាងរាស្ត្រអាមេរិក ជួបមុខគ្នាផ្តាល់ ក្រោយរយៈពេលជាច្រើនខែមិនបានជួបគ្នា។ ក្នុងពេលជួបជុំគ្នា តំណាងរាស្ត្រទាំងអស់បានគោរពទៅតាមច្បាប់ ដោយពាក់ម៉ាស់ទាំងអស់គ្នា ដើម្បីបញ្ចៀសការឆ្លងកូវីដ១៩៕ ប្រែសម្រួលដោយ៖ MEO