Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

​​មេអាវុធហត្ថជួញដូរគ្រឿងញៀនត្រូវចាប់ខ្លួន

តាកែវ៖ ជនសង្ស័យម្នាក់ ដែលមានឋានន្តរសក្តិ វរសេនីយ៍ត្រី និងមានតួនាទីជានាយការិយាល័យបទល្មើសគ្រឿងញៀន អាវុធហត្ថ ខេត្តតាកែវ និងបក្ខពួកម្នាក់ទៀត ត្រូវបាននគរបាលចាប់ខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។ ការចាប់ខ្លួននេះធ្វើឡើង កាលពី​ ថ្ងៃ​ព្រហស្បតិ៍​ ថ្ងៃ​ទី​០៤​ ខែមិថុនា​ ឆ្នាំ​២០២០​ នៅ​ត្រង់​ចំណុច​ មូលដ្ឋាន​ស្រុក​អង្គរ​បូ​រី​ និង​ស្រុក​ត្រាំកក់​ ក្នុង​ខេត្តតាកែវ។ ​

យោងតាមរបាយការណ៍របស់ មន្ត្រី​នគរបាល​ខេត្តតាកែវ​ បាន​ឲ្យ​ដឹង​ថា​៖​ ជនសង្ស័យ​រួម​មាន​ ១​ ឈ្មោះ​ ឈុ​ន​ សុមេធា​ ភេទ​ប្រុស​ មុខរបរ​ កងរាជអាវុធហត្ថ​ខេត្តតាកែវ​ (​ដែល​មាន​ឋានន្តរស័ក្តិ​ វរសេនីយ៍ត្រី​ ឋានៈ​ជា​នាយការិយាល័យ​បទល្មើស​គ្រឿងញៀន​)​ រស់នៅ​ក្នុង​ ភូមិ​កំពង់ហ្លួង​ ឃុំ​អង្គរ​បូ​រី​ ស្រុក​អង្គរ​បូ​រី​ ខេត្តតាកែវ​ ។​ ២​ ឈ្មោះ​ កេ​ន​ ចាន់​រី​ ភេទ​ស្រី​ មុខរបរ​ មិន​ពិតប្រាកដ​ រស់នៅ​ក្នុង​ ភូមិ​អង្គ​តា​កុប​ ឃុំ​លាយ​បូរ​ ស្រុក​ត្រាំកក់​ ខេត្តតាកែវ​ ។​

វត្ថុ​តាង​រួម​មាន​ ៖​ អាវុធ​ខ្លី​ចំនួន​០២​ដើម​ (​ប្រើ​ហ្គា​ស់​)​ និង​ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​០១​គ្រឿង​ គ្រឿងញៀន​ជិត​ ០២​គីឡូ​ និង​រុក្ខជាតិ​ញៀន​(​កញ្ឆា​)​ក្រៀម​ចំនួន​០២​បេ​ ម៉ាស៊ីន​កាមេរ៉ា​សុវត្ថិភាព​ចំនួន​០១​គ្រឿង​ ស្លាក​លេខ​ម៉ូតូ​ចំនួន​ ០៣​ផ្លា​ក​ និង​កាត​គ្រី​ម៉ូតូ​ចំនួន​ ០២​សន្លឹក​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ រួម​ជាមួយ​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ ក្រសួងមហាផ្ទៃ​ នាំ​ខ្លួន​យក​ទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ ៕ ដោយ៖ សួង សាម 

from: https://tnaot.com/km/m/detail/article/9327280