នៅពីថ្ងៃទី០៥ ខែមិថុនានេះ អ្នកតំណាងមកពីផលិតកម្ម SM Entertainment បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានផ្សេងៗថា “លោក Taemin សមាជិករបស់ក្រុម SHINee បច្ចុប្បន្នកំពុងរៀបចំខ្លួនដោយមានគោលបំណងបង្កើតការសម្តែងទោលនៅខែកក្កដា ខាងមុខនេះ ។
នេះជាការវិលត្រឡប់មកវិញ ជាមួយបទចម្រៀងទោលលើកដំបូងរបស់ខ្លួនក្រោយពីបានបាត់មុខពីសិល្បៈប្រហែល ១ឆ្នាំនិង ៥ខែ។ កាលពីឆ្នាំមុន ក្រុម SHINee ក៏បានស្វាគមន៍អ្នកគាំទ្ររបស់ពួកតាមរយៈការផ្សព្វផ្សាយអាល់ប៊ុមបទចម្រៀងថ្មី ដែលត្រូវបានរៀបចំឡើងដោយផលិតកម្ម SM Entertainment ផងដែរ ។
គួរបញ្ជាក់ដែរថា សម្រាប់ព័ត៌ជាក់លាក់បន្ថែមទៀត ក្នុងការត្រឡប់មកវិញរបស់ Taemin ផលិតកម្ម SM Entertainment នឹងបញ្ជាក់នៅពេលក្រោយ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop