Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រុស្ស៊ី ចាប់ផ្ដើមធ្វើតេស្ដវ៉ាក់សាំង ប្រឆាំងនឹងកូវីដ-១៩

រហូតមកដល់ពេលនេះ រុស្ស៊ីបានចាប់ផ្ដើមសាកល្បងធ្វើតេស្ដវ៉ាក់សាំង ប្រឆាំងនឹងកូវីដ១៩ ដោយអ្នកចូលរួមធ្វើតេស្ដវ៉ាក់សាំងនេះ ក៏នឹងទទួលបានប្រាក់ ចំនួន១សែនរូប៊ី (Rubles) ឬស្មើនឹង១៤៥០ដុល្លារ អាមេរិកផងដែរ។

លោក Vadim Tarasov នាយកវិទ្យាស្ថានវេជ្ជសាស្រ្ដ និងជីវបច្ចេកវិទ្យា នៃសាកលវិទ្យាល័យវេជ្ជសាស្រ្ដរបស់រដ្ឋ មូស្គូ បានប្រាប់កាសែតម៉ូស្គូថែមស៍ កាលពីថ្ងៃទី៤ ខែមិថុនា ថា រុស្ស៊ីមានគម្រោងចាប់ផ្តើមធ្វើតេស្ត វ៉ាក់សាំង ប្រឆាំងនឹងកូវីដ១៩ លើអ្នក​ស្ម័គ្រចិត្ត​ដែលទទួលប្រាក់ពីសាធារណជន ចាប់ពីសប្តាហ៍ក្រោយទៅ។

យោងតាមនាយកវិទ្យាស្ថានខាងលើ បានឲ្យដឹងថា នៅក្នុងការធ្វើតេស្ដជាលើកដំបូងនេះ នឹងមានអ្នកស្ម័គ្រចិត្តចំនួន៥០នាក់។ ប៉ុន្ដែនៅពេលការសាកល្បងរួចរាល់ហើយ ពួកគាត់នឹងទទួលបានប្រាក់ចំនួន១សែនរូពី ឬស្មើនឹង១៤៥០ដុល្លារអាមេរិក​ សម្រាប់ការងារពាក់ព័ន្ធរបស់ពួកគាត់ នៅក្នុងការសិក្សានេះ។ រីឯវ៉ាក់សាំងនោះ ត្រូវបានអភិវឌ្ឍឡើង ដោយមជ្ឈមណ្ឌលស្រាវជ្រាវជាតិរោគរាតត្បាត និងមីក្រូជីវសាស្រ្ដ Gamalei ។

បើតាមគេហទំព័រ Worldometer ​បានផ្សាយ កាលពីព្រឹក ថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២០ ថា ប្រទេសរុស្ស៊ី មានអ្នកឆ្លងកូវីដ១៩ ចំនួន៤៤១ ១០៩នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ២០៤ ៦២៣ និងស្លាប់ ៥ ៣៨៤នាក់។ វិមានក្រឹមឡាំង​របស់ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បាននិយាយថា អ្នកវិទ្យាសាស្រ្ដរបស់រុស្ស៊ី កំពុងតែធ្វើការងារ នៅលើគម្រោងវ៉ាក់សាំង ចំនួន៥០ផ្សេងៗគ្នា។ ជាមួយគ្នានេះដែរ អ្នកវិទ្យាសាស្រ្ដទាំងនោះ ក៏បានថ្លែងថា ការរកឃើញវ៉ាក់សាំងនេះ ក៏ជាការលើកកិត្យានុភាពរបស់ជាតិផងដែរ៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9326721